ចិន៖ នៅថ្ងៃទី ១២ ខែធ្នូ នេះ យោងតាមទំព័រ QQ បានរាយការណ៍ និងលើកឡើងពី អ្នកសរសេរប្លុក ដែលបានធ្វើបទសម្ភាសន៍មួយ ជាមួយនឹងបុគ្គលិកម្នាក់ ដែលធ្លាប់ធ្វើការនៅក្រោមក្រុមហ៊ុនរបស់ អតីតតារាចម្រៀង Kris Wu Yifan ខណៈដែល ពួកគេបានចែករំលែកអំពីជីវិតដ៏លំបាក បន្ទាប់ពីថៅកែត្រូវបានចាប់ខ្លួន និងដាក់ព.ន្ធ.នា.គារ. ពីបទឧក្រិ.ដ្ឋ.កម្មផ្លូ.វ.ភេ.ទ។
ក្នុងនោះដែរ មានបុគ្គលិកស្រីម្នាក់ ក្នុងក្រុមហ៊ុន លោក Wu Yifan បាននិយាយថា នាងមិនអាចរកការងារធ្វើបានទេ បន្ទាប់ពីត្រូវគេបណ្តេញចេញ ហើយពាក្យសុំធ្វើការងារ របស់នាងមិនត្រូវបានអនុម័តនោះទេ ដោយសារតែនាងត្រូវបាន ចោទប្រកាន់ពីការជាប់ពាក់ព័ន្ធ ទៅនឹងរឿងក្ដីរបស់អតីតចាហ្វាយ ដែលបានបំពា.នលើការប្រព្រឹត្តខុសជាមួយស្ត្រីភេ.ទ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ តាមរយៈប្រភពដដែលនេះ បានឲ្យដឹងទៀតថា បុគ្គលិកស្រីរូបនេះ គឺត្រូវលាក់ប្រវត្តិខ្លួនជាបុគ្គលិករបស់ លោក Wu Yifan នៅពេលដែលនាងដាក់ពាក្យរកការងារថ្មីទៀតផង។ យ៉ាងណាមិញ នារី ដែលបានទទួលបទសម្ភាសន៍រូបនេះ ក៏បានសុំឱ្យខាងអ្នកសរសេរប្លុក កុំបង្ហាញអត្តសញ្ញាណរបស់ខ្លួន និងបានឱ្យប្រើកម្មវិធីផ្លាស់ប្តូរសំឡេង ព្រោះខ្លាចបង្ហាញពីអត្តសញ្ញាណពិត និងធ្វើឲ្យបាត់បង់ការងារដែលរកបានយ៉ាងលំបាក៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]