រាជធានីភ្នំពេញ ៖ តាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ក្នុងពិធីមង្គលការតែងមានអ្នកដឹកនាំ កូនក្រមុំនិងកូនកម្លោះ ដោយអ្នកដឹកដៃនេះទៀតសោត ពិតជាមានសារៈសំខាន់និងរើសមកយ៉ាងផ្ចិតផ្ចង់ ព្រោះតាមជំនឿគេតែងរើសយក ស្ត្រីមានគ្រួសារសុភមង្គល ថ្កុំថ្កើង ដោយរំពឹងទុកថា កូនក្រមុំនិងកូនកម្លោះថ្មីថ្មោង អាចមានវាសនាដូចគ្នានឹងអ្នកដឺកដៃក្នុងថ្ងៃពិសេសរបស់ខ្លួន។
យ៉ាងណាមិញ ងាកមកមើលពិធីមង្គលការចៅស្រីទាំងពីររបស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និង សំណង់ ក្នុងឆ្នាំ២០២២នេះ ធ្វើឲ្យកក្រើកខ្សែអភិជននៅក្នុងស្រុកមិនធម្មតាឡើយ សុទ្ធតែជាគ្រួសារមន្ត្រីនិងអ្នកជំនួញល្បីៗនៅកម្ពុជា ពោលគឺសុទ្ធជាគ្រួសារលំដាប់ខ្ពស់ រៀបចំពិធីប្រៀបបានដូចឋានសួគ៌លើដី នរណាៗក៏ស្ញប់ស្ញែង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ទន្ទឹមនឹងកម្មពិធីរៀបចំយ៉ាងប្រណីត គ្រួសារក៏មានកេរ្ត៍ឈ្មោះល្បីល្បាញ ធ្វើឲ្យមហាជនពិតជាចង់ដឹងឮពីមុខមាត់ អ្នកដឹកដៃកូនក្រមុំ ជាចៅស្រីបង្កើតរបស់ឯកឧត្តម ជា សុផារ៉ា ជាខ្លាំង ច្បាស់ណាស់ប្រាកដជាមានប្រវត្តិគ្រួសារក៏មិនធម្មតាដែរ។
ជាក់ស្តែង ក្នុងពិធីមង្គលចៅស្រីឯកឧត្តម ជាមួយនឹងកូនប្រុស អ្នកឧកញ៉ា ម៉េង លាង គឺលោកជំទាវ ជា សុផាកន្នី ជាអ៊ំស្រី និងត្រូវជាភរិយារបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន។ ចំណែកឯ ពិធីមង្គលចៅស្រីឯកឧត្តម ជាមួយនឹងកូនប្រុសឯកឧត្តមបណ្ឌិត ប៉ែន សំអាត គឺលោកជំទាវ ជា ស៊ីនា ជាភរិយាឯកឧត្តម ឃួន ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរ លោកជំទាវទាំងពីររូប សុទ្ធតែត្រូវមហាជនចាប់អារម្មណ៍ខ្លាំង ថ្លៃថ្នូរ តុបតែងខ្លួនសមជានារីខ្មែរនិងសុភាពរមទម្យ សមជាភរិយារបស់មន្ត្រីលំដាប់ខ្ពស់ និងមានជីវិតគ្រួសារសុភមង្គលខ្លាំង៕
បើចង់ដឹងឲ្យកាន់តែច្បាស់បន្ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]