ភ្នំពេញ៖ អេសស៊ីជី (SCG) ជាក្រុមហ៊ុនពហុសាជីវកម្មឈានមុខគេនៅក្នុងតំបន់អាស៊ាន បានប្រារព្ធខួបទី ៣០ របស់ខ្លួន នៃដំណើរការអាជីវកម្មដ៏ជោគជ័យនៅក្នុងប្រទេសកម្ពុជា ដោយសបញ្ជាក់ឲ្យឃើញពីការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើអាជីវកម្មប្រកបដោយនិរន្តរភាព និងបន្តរួមចំណែកដល់សេដ្ឋកិច្ចរបស់កម្ពុជាថែមទៀត។
លោក រ៉ាត់ឆាយុទ្ធ កាសេមឆៃសិរី (Ratchayut Kasemchaisiri) អគ្គនាយកក្រុមហ៊ុន អេសស៊ីជី កម្ពុជា មានប្រសាសន៍ថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមហ៊ុន អេសស៊ីជី បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជាក្នុងឆ្នាំ១៩៩២ តាមរយៈការបង្កើតក្រុមហ៊ុនពាណិជ្ជកម្មដំបូងរបស់ខ្លួនគឺ ស្យាម ស៊ីមែន ត្រេឌីង (Siam Cement Trading) ដែលពេលនោះបាននាំចូលស៊ីម៉ងត៍ម៉ាកដំរីពីប្រទេសថៃ ។
បីឆ្នាំក្រោយមក រោងចក្របេតុងលាយស្រេចត្រូវបានបង្កើតឡើងក្រោមម៉ាកយីហោ CPAC។ ស្របពេលដែលតម្រូវការសម្ភារៈសំណង់ចេះតែបន្តកើនឡើងឥតឈប់ឈរស្របតាមកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា ក្រុមហ៊ុន អេសស៊ីជី ក៏បានវិនិយោគលើការបង្កើតរោងចក្រចំនួន ៣ បន្ថែមទៀត ដើម្បីផលិតក្បឿងស៊ីម៉ងត៍ ទុយោទឹក និងស៊ីម៉ងត៍។
ចាប់តាំងពីការដួលរលំរបបខ្មែរក្រហម រោងចក្រកំពត ស៊ីមេន ជារោងចក្រស៊ីម៉ងត៍ដំបូងគេ ហើយបាននឹងកំពុងផលិត និងផ្គត់ផ្គង់ស៊ីម៉ងត៍ដែលមានម៉ាកយីហោល្បីជាងគេបំផុតគឺ ខេ ស៊ីមេន។
ក្នុងរយៈកាល ៣០ ឆ្នាំមកនេះ ក្រុមហ៊ុន អេសស៊ីជី បានកសាងកិតិ្តនាមរបស់ខ្លួនតាមរយៈការចូលរួមនៅក្នុងគម្រោងសាងសង់ធំៗបំផុតជាច្រើននៅក្នុងប្រទេសមានដូចជា ស្ពានអ្នកលឿង ផ្លូវល្បឿនលឿនដំបូងគេរបស់កម្ពុជាពីភ្នំពេញទៅក្រុងព្រះសីហនុ និងអគារខ្ពស់ដំបូងគេ គឺអគារវឌ្ឍនៈថៅវើ។
សព្វថ្ងៃនេះ អេសស៊ីជី បានពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនរហូតដល់ទៅ ៨ នៅកម្ពុជា ដើម្បីបំពេញកំណើនតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា ដែលស្វែងរកផលិតផល និងដំណោះស្រាយដែលមានគុណភាពក្នុងវិស័យសំណង់ ។ ក្នុងនោះរួមមាន ខេ ស៊ីមេន, ខេ ខនគ្រីត, ខេ ហូម ដេប៉ូ (K Home Depo) និង SIAM LIVING ព្រមទាំងហាងលក់រាយបែបទំនើប - SCG HOME DESIGN VILLAGE។

លោក រ៉ាត់ឆាយុទ្ធ កាសេមឆៃសិរី (Ratchayut Kasemchaisiri) មានប្រសាសន៍ថា៖
លោក រ៉ាត់ឆាយុទ្ធ កាសេមឆៃសិរី (Ratchayut Kasemchaisiri) បានបន្តថា ក្រៅពីការប្ដេជ្ញាចិត្តមុតមាំក្នុងការលើកកម្ពស់គុណភាពក្នុងការរស់នៅរបស់ប្រជាជនកម្ពុជា តាមរយៈការចូលរួមចំណែកក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើននៅកម្ពុជានោះ អេសស៊ីជី ក៏តែងផ្ដល់ជូនទៅកាន់សង្គមវិញតាមរយៈគម្រោង និងយុទ្ធនាការសង្គមផ្សេងៗ ក្នុងវិស័យសំខាន់ចំនួនបី៖ គឺការអប់រំ ការថែទាំសុខភាព សុខុមាលភាព និងបរិស្ថាន។
គិតចាប់ពីឆ្នាំ ២០១៤ មក អេសស៊ីជី បានផ្ដល់អាហារូបករណ៍ជាង ១៥០០ ដល់យុវជនកម្ពុជា តាមរយៈដំណើរយុទ្ធនាការអាហារូបករណ៍ “ចែករំលែកក្ដីសុបិន”។ ទន្ទឹមនឹងនេះក៏បានផ្ដល់ជំនួយក្នុងសេវាថែទាំសុខភាព ជាពិសេសអំឡុងពេលមានការរីករាយដាលជំងឺកូវីដ-១៩។
ស្របតាមការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការការពារបរិស្ថាន អេសស៊ីជី តែងតែប្រកាន់ខ្ជាប់តាមឆន្ទៈរបស់ខ្លួនក្នុងការប្រើប្រាស់ថាមពលអគ្គីសនីដែលមិនបំពុលបរិស្ថាន ការស្តារឡើងវិញនូវរុក្ខជាតិបៃតង និងកម្មវិធីកាត់បន្ថយការបំភាយឧស្ម័នកាបូនិចទៅក្នុងបរិយាកាស។
លោក រ៉ាត់ឆាយុទ្ធ កាសេមឆៃសិរី (Ratchayut Kasemchaisiri) មានប្រសាសន៍ថា៖



សម្រាប់ព័ត៌មានបន្ថែមអំពី អេសស៊ីជី កម្ពុជា សូមចូលទៅកាន់៖ kh.scgbuildingmaterials.com។
អំពីក្រុមហ៊ុន អេសស៊ីជី (SCG)
អេសស៊ីជី (SCG) ជាក្រុមហ៊ុនពហុសាជីវកម្មឈានមុខគេនៅក្នុងតំបន់អាស៊ាន ដោយប្ដេជ្ញាចិត្តក្នុងការធ្វើប្រតិបត្តិការអាជីវកម្មស្របតាមគន្លង ESG (បរិស្ថាន សង្គម អភិបាលកិច្ច) អស់រយៈពេល ១១០ ឆ្នាំមកហើយ ។ វប្បធម៌យូរអង្វែងរបស់ក្រុមហ៊ុនក្នុងការសិក្សាស្វែងយល់ ការសម្របខ្លួន និងការអភិវឌ្ឍន៍នៅក្នុងគ្រប់វិស័យទាំងអស់ បានផ្ដល់លទ្ធភាពឲ្យអេសស៊ីជី អាចឆ្លងកាត់ដោយជោគជ័យនូវរលកវិបត្តិ និងបញ្ហាជាច្រើន ហើយមានការទទួលស្គាល់ថាជាតួអង្គគំរូសម្រាប់អាជីវកម្មផ្សេងទៀតទាំងនៅក្នុងស្រុក និងអន្តរជាតិ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]