ភ្នំពេញ៖ ការ៉េម Magnum បានចូលរួមក្នុងការបំផុសគំនិតឌីហ្សាញដ៏អស្ចារ្យនៅក្នុងកម្មវិធី Phnom Penh Designers Week 2022 ជាមួយម៉ូតសម្លៀកបំពាក់៥ឈុត កាលពីថ្ងៃទី ០២ និងថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ នៅក្នុងផ្សារទំនើបអូឡាំព្យា ដែលមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ តារាល្បីៗក្នុងស្រុក ព្រមទាំងមហាជនជាច្រើន ដែលចូលចិត្តវិស័យហ្វេសសិន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សព្រឹត្តិការណ៍ដ៏ឱឡារិកនេះ បានលើកយកឈុត Men Wears និង Women Wears ដ៏ប្លែកស៊ីវិល័យជាច្រើនឈុត ដែលជាស្នាដៃយ៉ាងផ្ចិតផ្ចង់ និងត្រូវបានច្នៃឡើងដោយ Designer ល្បីៗទាំងក្នុង និងក្រៅស្រុក មកបង្ហាញនៅលើឆាក ដោយម៉ូឌែលស្រស់ស្អាតសង្ហាជាច្រើនរូប។ ឈុត Collection សម្លៀកបំពាក់ទាំងនេះដែរ ក៏ត្រូវបានបំផុសគំនិតឡើង ដោយប្រ៊េនល្បីៗជាច្រើននៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងនោះ ប្រ៊េនការ៉េមដ៏ល្បីMagnum ក៏បានចូលរួមក្នុងការបំផុសគំនិតក្នុងការច្នៃម៉ូដមកបង្ហាញក្នុង PPDW លើកនេះផងដែរ។
Magnum បានបំផុសគំនិតរបស់ខ្លួនជាឈុតយ៉ាងស្រស់ស្អាត ពោរពេញទៅដោយការច្នៃប្រឌិតខ្ពស់ចំនួន៥ ឈុត យកមកបង្ហាញនៅលើឆាក ដែលក្នុងនោះមានឈុតមួយដែល Magnum បានច្នៃឡើងជាពិសេស និងត្រូវបានគ្រងដោយតារាម៉ូឌែល និងតារាសម្តែង នៅ គីមមួយ។
តារាម៉ូឌែល និងតារាសម្តែង នៅ គីមមួយ បានទម្លាយឱ្យដឹងពីអារម្មណ៍របស់ខ្លួននៅក្នុងកម្មវិធីដ៏អស្ចារ្យនេះផងដែរថា កញ្ញាពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបានមានវត្តមាននៅក្នុងកម្មវិធីនេះ ជាពិសេសគឺបានគ្រងឈុតរបស់ Magnum នេះ។ កញ្ញាបន្តទៀតថា ឈុតមួយនេះពិតជាពិសេស ព្រោះក្រៅពីមានសាច់ក្រណាត់ងាយស្រួលពាក់ហើយ ថែមទាំងមានភាពប្រណិតស្រស់ស្អាត មានអំណាច ពោរពេញដោយភាពច្នៃប្រឌិត មើលទៅទាក់ភ្នែកតែម្តង។
អ្វីដែលកាន់តែចាប់អារម្មណ៍នោះ ឈុតដ៏ប្រណិតពិសេស ១ ឈុតរបស់ Magnum គឺជាស្នាដៃរបស់អ្នកច្នៃម៉ូដវ័យក្មេង Kong Label by Da Mo។ លោក Da Mo បានប្រឡូកនៅវិស័យឌីហ្សាញនេះ រយៈពេល ៤ ឆ្នាំមកហើយ ពោលគឺបន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកឌីហ្សាញតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ។ លោកបានបញ្ជាក់ឱ្យដឹងថា លោកបានចូលរួម PPDW ជារៀងរាល់ឆ្នាំ ព្រោះតែចង់បង្ហាញពីខ្លួនឯង និងស្នាដៃការឌីហ្សាញរបស់ខ្លួនទៅកាន់មហាជន ក៏ដូចជាចង់ឱ្យមហាជនដឹងថា ប្រទេសយើងក៏មានប្រ៊េនសម្លៀកបំពាក់ក្នុងស្រុក ដែលជា Collection ទាន់សម័យស៊ីវិល័យស្អាតៗ មិនចាញ់ប្រទេសជិតខាងប៉ុន្មាននោះទេ។
សម្រាប់ Collection របស់ Magnum មួយនេះ គឺជាការបំផុសគំនិតកើតឡើងចេញចំណង់ចំណូលចិត្តនៃការស្លៀកពាក់របស់លោកផ្ទាល់ ដែលមានទាំងស្ទីលបែប Masculine និង Feminine រួមជាមួយនឹង Texture រូបរាង នៃការផ្សំរបស់ការ៉េម ដែលមានជាពណ៌យ៉ាងស្រស់ស្អាតជាដើម។ លើសពីនេះទៀតលោកក៏បានបន្ថែមឱ្យដឹងថា លោកពិតជាចូលចិត្តរសជាតិការ៉េម និងគុណភាពរបស់ Magnum ណាស់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]