ភ្នំពេញ៖ ពិតណាស់ កាលពីម្សិលមិញនេះ អ្នកនាង សឿ សុធារ៉ា បានបង្ហោះបង្ហាញពីដំណឹងដ៏រំភើបរបស់នាង ខណៈដែលឯកឧត្ដមខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ បានទិញផ្ទះមួយខ្នងជូនដល់រូបនាង។ ស្របពេលមហាជន ដឹងដំណឹងថាតារាស្រីរូបនេះមានផ្ទះថ្មី ម្នាក់ៗជួយត្រេកអរជំនួសគ្រប់ៗគ្នា។
យ៉ាងណាមិញ មុននេះបន្តិចគេដឹងថា អ្នកនាង សឿ សុធារ៉ា បានទទួលប្លង់ដីថ្មីបន្ថែមដែលមានទំហំ១០គុណនឹង៣០ ស្ថិតនៅភូមិស្រែក្រៅ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ ពីលោក ហ៊ិន រស់ ម្ចាស់គំរោងពិការជើង ភូមិចំការដូងរីសត ដែលបានបរិច្ចាគជូនដល់តារាស្រីរូបនេះ និងកូនៗផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ស្របពេលទទួលបានផ្ទះមួយខ្នងពី ឯកឧត្ដម ខៀវ កាញារីទ្ធ និងដីមួយប្លង់មានទំហំ១០គុណនឹង៣០ ពីលោក ហ៊ិន រស់ ម្ចាស់គំរោងពិការជើង ភូមិចំការដូងរីសត តារារូបនេះ ពិតជារំភើបនឹងត្រេកអរជាខ្លាំង ដែលមានផ្ទះស្នាក់នៅផ្ទាល់ខ្លួនរស់នៅជុំកូនប្រុសស្រីទាំងពីរ ហើយនឹងដីមួយប្លង់ធំយ៉ាងដូច្នេះ៕
ប្រភពរូបភាព៖ សាវិន ហ្វីលីព Savin Phillip
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]