ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ ក្រុមគ្រូពេទ្យ និងបុគ្គលិករបស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ តែងតែស្ម័គ្រចិត្តចូលរួមបរិច្ចាកឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ទីរពេទ្យកុមារគន្ធបុប្ផា ដើម្បីចូលរួមផ្គត់ផ្គង់តម្រូវការឈាមជាចាំបាច់ក្នុងការជួយសង្រ្គោះជនរងគ្រោះ និងអ្នកជំងឺ ក្នុងការព្យាបាលឱ្យបានទាន់ពេលវេលា។

នាល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ ក្រុមគ្រូពេទ្យ និងបុគ្គលិករបស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ចំនួន៣០នាក់ បានរួមគ្នាស្ម័គ្រចិត្តបរិច្ចាគឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមរាជធានីភ្នំពេញ ក្នុងឱកាសគម្រប់ខួប២៧ឆ្នាំរបស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់។


ទន្ទឹមនឹងនោះ គណៈគ្រប់គ្រង និងបុគ្គលិករបស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ក៏សូមអំពាវនាវ និងលើកទឹកចិត្តដល់សាធារណៈជនទាំងអស់ឱ្យចូលរួមក្នុងការបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ និងអ្នកជំងឺគ្រប់វ័យ ដែលត្រូវការឈាមជាចាំបាច់។

ក្នុងឱកាសគម្រប់ខួប ២៧ឆ្នាំ របស់មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ សូមថ្លែងអំណរគុណដល់អតិថិជនជាតិ និងអន្តរជាតិ ដែលជានិច្ចជាកាលតែងតែស្រលាញ់គាំទ្រ និងជ្រើសរើស រំចង់ សេវាពេទ្យធ្មេញល្អបំផុតប្រចាំទីក្រុង ជាពេទ្យធ្មេញប្រចាំគ្រួសាររបស់លោកអ្នកជារៀងរហូតមក។
យើងខ្ញុំសូមប្រសិទ្ធពរ បវរសួស្តី ជូនសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកលខាងមុខនេះ ឱ្យជួបប្រទះនូវពុធ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ សូមអរព្រះគុណ សូមអរគុណ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]