កម្សាន្ត៖ អាចនិយាយបានថា រូបរាងជាផ្នែកមួយជួយបង្កើនភាពទាក់ទាញ ហើយកាន់តែធ្វើឲ្យមនុស្សជាច្រើនមានទំនុកចិត្តលើខ្លួនឯង។ បើទោះមានរូបរាងស្គម ឬធាត់ គឺសុទ្ធសឹងតែស្រស់ស្អាតដូចៗគ្នា ប៉ុន្តែបច្ចុប្បន្ន ភាគច្រើនគេឃើញសុភាពនារីតែងប្រាថ្នាចង់បានរាងស្លីមដូចអក្សរSជាដើម។
ក្នុងនោះដែរ បើក្រឡេកមើលតារាស្រីដែលសំណាង ទោះខំញ៉ាំច្រើន មិនសូវតមអាហារ តែរូបរាងនៅតែស្គមស្លីមដដែល។ម្យ៉ាងវិញទៀត ប្រសិនបើឈឺតែបន្តិច អាចនឹងស្រកគីឡូក៏មាន ហើយតារាស្រីខ្មែរ ដែលចេះឡើងគីឡូច្រើន នៅតែអាចរក្សារាងស្លីមបាននោះមានដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១៖ អ្នកនាង ទឹម រដ្ឋា
តារាសម្ដែង និងតារាម៉ូដែលអ្នកនាង ទឹម រដ្ឋា ត្រូវបានគេមើលឃើញថានាង ចាប់តាំងពីចូលសិល្បៈមកទល់ពេលនេះ រូបរាងរបស់នាងនៅតែស្គមស្អាតដដែល។
២៖ កញ្ញា ព្រះកាយច័ន្ទ
តារាសម្ដែងពហុជំនាញ កញ្ញា ព្រះកាយច័ន្ទ ជាតារាស្រីដែលប្រជាប្រិយភាពម្នាក់ក្នុងសង្គមសិល្បៈ។ ដោយនាងមានទាំងរូបសម្ផស្សស្រស់ស្អាត ហើយថែមទាំងមានរូបរាងស្គមទៀតផង។
៣៖ កញ្ញា រ៉េត សារីតា
បវរកញ្ញា Miss Universe Cambodia 2020 កញ្ញា រ៉េត សារីតា បច្ចុប្បន្នកំពុងទទួលបានប្រជាប្រិយភាពរឹតតែខ្លាំង។ បើក្រឡេកមើលរូបសម្ផស្សវិញ នាងកាន់តែមានភាពទាក់ទាញ ជាពិសេសរាងនៅតែស្លីមមិនចាញ់ពេលចូលសិល្បៈដំបូងឡើយ។
៤៖ កញ្ញា នីគីនីគី
តារាចម្រៀង និងជាអ្នកបង្កើនមាតិកាដ៏ល្បីម្នាក់នាពេលបច្ចុប្បន្ន កញ្ញា នីគីនីគី ជាតារាស្រីពូកែខាងរៀបចំខ្លួនស្ទាយ៍ប្លែក។ ហើយគេដឹងថា តារារូបនេះ ធ្លាប់ស្គមខ្លាំងកាលអំឡុងពេលនាងមានជំងឺបាក់ទឹកចិត្ត បើក្រឡេកមើលរូបរាងពេលនេះ នាងពិតជាមានរាងស្អាតខ្លាំងតែម្ដង។
៥៖ កញ្ញា ដា ដាវ
តារាស្រីនិយមតែងខ្លួនជាមួយស្ទីលប្លែកៗបែបហ្វេសស៊ិនកញ្ញា ដា ដាវ គេឃើញថា នាងនៅតែអាចរក្សារូបរាងបានស្លីមល្អ មិនឡើងគីឡូសោះឡើយ។
៦៖ កញ្ញា សាន កុសុមៈ
តារាស្រីពន្លកថ្មី កញ្ញា សាន កុសុមៈ ចាប់តាំងពីពេលបង្ហាញខ្លួនលើវិថីសិល្បៈ នាងពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន។ បើក្រឡេកមើលសម្រស់ នាងពិតជាស្រស់សោភា ជាពិសេសរាងស្អាតដូចម៉ូដែលអ៊ីចឹង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]