ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេរបស់កម្ពុជា បានបង្ហាញនូវការប្តេជ្ញាចិត្តដ៏មុះមុត ក៏ដូចជាសមិទ្ធិផលចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជាក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយនេះ នៅក្នុងពិធីសម្ពោធរបាយការណ៍និរន្តរភាពប្រចាំឆ្នាំ២០២១ របស់ក្រុមហ៊ុន។  

របាយការណ៍និរន្តរភាព គឺជាសមិទ្ធិផលមួយរបស់ក្រុមហ៊ុន Smart ដែលបង្ហាញពីការប្តេជ្ញាក្នុងការអនុវត្តដោយនិរន្តរភាព ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងជាមួយដៃគូ និងតួអង្គពាក់ព័ន្ធសំខាន់ៗដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍ដោយចីរភាពនៅកម្ពុជា។ របាយការណ៍និរន្តរភាពប្រចាំឆ្នាំ ២០២១ គឺជាការបោះពុម្ពលើកទី ៨ ហើយ​ត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃទី ៩ ខែធ្នូ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គោលការណ៍របស់ Smart ផ្តោតសំខាន់ទៅលើនិរន្តរភាព ស្របទៅតាមគោលការណ៍របសក្រុមហ៊ុនវិនិយោគធំ Axiata គ្រុប ដោយផ្អែកលើសសរស្តម្ភទាំងបួនរួមមាន លើសពីប្រាក់ចំណេញរយៈពេលខ្លី ការអភិវឌ្ឍធនធានមនុស្ស ដំណើរការល្អឥតខ្ចោះ និងការជួយពិភពលោក និងសង្គម។

ក្នុងឆ្នាំ២០២១ ក្រុមហ៊ុន Smart Axiata បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាជាទឹកប្រាក់ចំនួន ៨១ លានដុល្លារ និងបានរួមចំណែកក្នុងវិស័យហិរញ្ញវត្ថុសាធារណៈជាទឹកប្រាក់ចំនួន ១០៣ លានដុល្លារអាមេរិក។ ក្រុមហ៊ុនមួយនេះ ក៏បានបន្តបង្កើត និងគាំទ្រការងារសរុបចំនួន ៥១,៧០០ នៅទូទាំងប្រទេសកម្ពុជា ដោយក្នុងនោះមាន ៩៦.៧% ជាជនជាតិខ្មែរ។

ក្រុមហ៊ុនទូរគមនាគមន៍មួយនេះ ក៏បានដាក់ដំណើរការមូលនិធិបណ្តាក់ទុនដំបូងគេរបស់កម្ពុជា Smart Axiata ដោយមកទល់នឹងពេលនេះទឹកប្រាក់ចំនួន ៣ លានដុល្លារត្រូវបានវិនិយោគក្នុងធុរកិច្ចចំនួន ១០ ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា។

នៅពេលដែលសេដ្ឋកិច្ចកម្ពុជាត្រូវបានរងផលប៉ះពាល់ជាខ្លាំងដោយសារការរាតត្បាតជំងឺកូវីដ-១៩ Smart Axiata បានគាំទ្រយុទ្ធនាលើកកម្ពស់ការយល់ដឹងពីជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ដោយបន្តការផ្សព្វផ្សាយទៅកាន់អតិថិជនរបស់ខ្លួនចំនួនជាង ៧លាននាក់ ហើយក៏មានការបង្កើតមូលនិធិរៃអង្គាសជាង ១លានដុល្លាអាមេរិក ដើម្បីចូលរួមផ្តល់ជំនួយដល់ប្រជាជនដែលរស់នៅក្នុងតំបន់ក្រហម រួមទាំងគ្រួសារដែលងាយរងគ្រោះជាង ៣០០ គ្រួសារ នៅខេត្តបន្ទាយមានជ័យផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ប្រតិបត្តិករទូរស័ព្ទមួយនេះក៏បានចូលរួមក្នុងការរៀបចំមណ្ឌលចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញ ដោយផ្តល់នូវស្បៀងអាហារ រួមទាំងធានានូវបណ្តាញសេវាទូរស័ព្ទដោយមិនមានភាពរអាក់រអួលផងដែរ។

លោក Feiruz Ikhwan នាយកប្រត្តិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖

របាយការណ៍ខាងលើ ក៏បានបញ្ជាក់ថា ត្រឹមចុងឆ្នាំ២០២១ ក្រុមហ៊ុន Smart បានចូលរួមចំណែកក្នុងផលិតផលក្នុងស្រុករបស់ប្រទេសកម្ពុជាសរុបជា ទឹកប្រាក់ ៤១៦ លានដុល្លារអាមេរិក ស្មើនឹង ១.៦%  និងបានចំណាយប្រហែល ២៤៤ លានដុល្លារអាមេរិក សម្រាប់ការវិនិយោគ និងប្រតិបត្តិការ។ ជារៀងរាល់ឆ្នាំក្រុមហ៊ុនតែងតែចូលរួមចំណែកនូវប្រាក់ចំណេញប្រចាំឆ្នាំជាង ២% សម្រាប់មូលនិធិកាតព្វកិច្ចសាកលទូរគមនាគមន៍ (USOF) ១% សម្រាប់មូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ (CBRD Fund) ក្រោមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីចូលរួមក្នុងការបណ្តុះសមត្ថភាព និងអក្ខរកម្មឌីជីថលសម្រាប់យុវជនកម្ពុជា។

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថាក្នុងពិធីសម្ពោធថា៖

ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថា៖

របាយការណ៍និរន្តរភាព បានបោះពុម្ពជាលើកដំបូងក្នុងឆ្នាំ ២០១៤ ដើម្បីឆ្លុះបញ្ចាំងពីគុណតម្លៃ និងបេសកកម្មរបស់ក្រុមហ៊ុន ដើម្បីក្លាយខ្លួនជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ចំណាត់ថ្នាក់លេខ១ នឹងទទួលបានក្ដីស្រលាញ់ពេញចិត្តបំផុតក្នុងប្រទេសកម្ពុជា។ Smart Axiata មានគោលបំណងសម្រេចបាននូវបេសកកម្មរបស់ខ្លួនក្នុងការពង្រឹងមិនត្រឹមតែគុណតម្លៃអាជីវកម្មរបស់ខ្លួនប៉ុណ្ណោះទេ រួមទាំងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអភិវឌ្ឍន៍វិស័យសំខាន់ៗដូចជា វិស័យអប់រំ និងកីឡា។

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart” ។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]