ខេត្តព្រះសីហនុ ៖ កាលពីម្សិលមិញនេះ ផ្ទុះការចាប់អារម្មណ៍ខ្លាំងលើបណ្តាញសង្គម ក្រោយកូនៗបង្កើតនាំគ្នាកើតជម្លោះ ប្រទាញគ្នានៅក្នុងថ្ងៃបុណ្យស.ពម្តាយ ដោយបងស្រីទាំងពីរឈ្មោះ ស៊ុន វ​ន្នី និង ស៊ុន វ​ណ្ណា ចង់យកទៅបញ្ចុះនៅ​ឯ​ឃុំ​សំ​រ៉ុ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ខុសពីបណ្តាំម្តាយកាលនៅរស់ ដោយផ្តាំកូនពៅឈ្មោះ  ស៊ុន ជី​វលី ឲ្យយកស.ពទៅបូជានៅទីវត្តអារាម។

តួយ៉ាង បើទោះបីមានបណ្តាំដែលលាយលក្ខណ៍ជាអក្សរ ក្រោមវត្តមានរបស់មេធាវីត្រឹមត្រូវបិទនៅមុខរោងពិធីយក្តី តែបងស្រីៗនិងបងថ្លៃនាំញាតិមិត្តមកដណ្តើមទៅបញ្ចុះកន្លែងផ្សេង ដែលធ្វើឲ្យប្អូនពៅមានតែម្នាក់ឯងមិនអាចតទល់នឹងបងៗបាន ត្រឹមតែអង្គុយស្រែកយំជួយរកយុត្តិធម៌ ដើម្បីឲ្យវិញ្ញាណម្តាយបានស្ងប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ អ្នកជាប់របងខាង លោកយាយ លី ជៀន អាយុ​៧៦​ឆ្នាំ រៀបរាប់​ថា ក្នុង​នាម​ជា​មនុស្ស​ចាស់​ក្នុងភូមិ​ម្នាក់ ​និយាយ​តែ​ពាក្យពិត ​រឿង​នេះ​វា​មិនល្អ​ភ្នែក​មើលទាល់តែ​សោះ ព្រោះ​តាម​គាត់​ដឹង​ឮ​ឃើញនឹងភ្នែក​រាល់​ថ្ងៃ​គាត់​ពិតជា​អាណិត ជី​វលី​ ខ្លួន​ប្រុស​មើលថែ​ទាំ​ម្តាយជាង១០ឆ្នាំ ដោយ​ពុំដែល​ត្អូញ​ត្អែរ​អ្វី​ឡើយ បម្រើសព្វគ្រប់ លាង​អាច​ម៍​ពេញ​ៗ ដៃ​ពុំ​ខ្ពើម​អ្វី​ឡើយ ចំណែកបង​ៗ​ស្រី​ទាំង​២​នាក់​យូរ​ៗ​ឃើញ​មុខ​ម្តង ឯ​បងប្អូន​សាច់ញាតិ​ស្ទើរ​ពុំដែល​ឃើញ​សោះឡើយ​។

មួយវិញទៀត បងស្រីធម៌ អ្នកស្រី រតនា វ័យ៣០ឆ្នាំ បានបន្តថា ក្នុងនាមរូប​គាត់​ជា​អ្នក​ដទៃ​សុទ្ធសាធ ក៏​អាណិត ជី​វលី គាត់​ជា​មនុស្ស​ប្រុស​បែរជា​មាន​ភារកិច្ច​មើលថែ​ទាំ​ម្តាយ​ទាំង​ខ្លួន​នៅ​វ័យក្មេង ពេញ​សប្បាយ​តែ​រូប​គាត់​បែរជា​យក​ពេលវេលា​នោះ​មក​ថែទាំ​ម្តាយ​យ៉ាង​ល្អ​បំផុត ធ្វើ​ឲ្យ​អារម្មណ៍​គាត់​អាណិត​ស្រលាញ់ទើប​ទទួល​​ធ្វើ​ជា​ប្អូនធម៌ ដើម្បី​បាន​សាង​នូវ​អំពើ​ល្អជា​មួយ​គាត់ ដើម្បី​ជួយ​សង្គ្រោះ​ស្ត្រី​ដែល​ត្រូវ​កូនស្រី និង សាច់ញាត្តិ​មួយ​ចំនួន​បង់​បោះចោល ជា​ពិសេស​ចាប់តាំងពីឆ្នាំ​២០១៧ ដែល​បានដឹង​ថា ម្តាយ​របស់ ជី​វលី បាន​ធ្វើ​បណ្តាំមរតក​មក​អោយ​ ជី​វលី សាច់ញាត្តិ​ដែល​បាន​មក​ព្រួត​គ្នា​ស.ម្លុត ជី​វលី នឹង​លើក​គ្នីគ្នា​មក​ដណ្តើម​យកស​.​ព​ម្តាយ​ទៅ​បញ្ចុះ​ខុស​ពី​បណ្តាំ​លោក​ម្តាយ​ធ្វើខ្លួន ហាក់ដូចជា​ស្រលាញ់​ម្តាយ​ណាស់​អ​ញ្ចឹ​ង នេះ​ខ្ញុំ​និយាយ​តែ​ពាក្យពិត ៕

ប្រភព ៖ កោះសន្តិភាព

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]