ភ្នំពេញ៖ អាចនិយាយបានថា អតីតតារាស្រីអ្នកនាង ដេននី ក្វាន់ ផ្អាកការងារសិល្បៈអស់ជាច្រើនឆ្នាំ ងាកទៅបង្កើតមុខជំនួញផ្ទាល់ខ្លួនកំពុងទទួលបានភាពជោគជ័យខ្លាំង។ ជាពិសេស មួយរយៈចុងក្រោយនេះ នាងកាន់តែមានជីវភាពល្អប្រសើរជាងមុន រហូតសាងសង់ផ្ទះយ៉ាងស្កឹមស្កៃ ហើយមានរថយន្តទំនើបៗជិះផងដែរ។
លើសពីនេះទៅទៀត គេក៏ឧស្សាហ៍ឃើញអ្នកនាង ដេននី ក្វាន់ ទិញសម្ភារៈប្រើប្រាស់មានម៉ាកល្បីៗមានតម្លៃថ្លៃ និងទិញគ្រឿងអលង្កាប្រណីតៗទៀតផង។ មិនតែប៉ុណ្ណោះ គេឃើញតារារូបនេះក៏និយមដើរកម្សាន្តលំហែកាយក្រៅប្រទេសជាញឹកញាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង បើក្រឡេកទៅមើលរូបភាពថ្មីជាច្រើនសន្លឹករបស់អ្នកនាង ដេននី ក្វាន់ គេឃើញនាងបង្ហាញគ្រឿងអលង្កាច្នៃពីមាសពាក់ឡើងជ្រែកខ្លួន។ មួយវិញទៀត គ្រឿងឈុតមាសដែលនាងពាក់ មានទាំងស្នៀតសក់ ក្រវិល ខ្សែក ខ្សែដៃ និងចិញ្ជៀន ហើយបើគិតជាលុយមិនក្រោមខ្ទង់ម៉ឺឡើយ បើលេងឈុតធំម្លឹងៗនោះ៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]