ភ្នំពេញ៖ ក្រុមហ៊ុន ជីហ្គៀ គ្រុប ជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវគ្រឿងអេឡិចត្រូនិចម៉ាក LG​ ធំជាងគេនៅកម្ពុជា​បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ផ្គត់ផ្គង់ផលិតផលអេឡិចត្រូនិច គ្រប់ម៉ូដែលទាំងអស់សំរាប់ដាក់ដំណើរការនៅគម្រោងផ្ទះវីឡាលម្ហែកាយ Forest Harmony។ កម្មវិធីនេះបានរៀបចំឡើងនៅសណ្ឋាគារ 𝗣𝗮𝗹𝗮𝗰𝗲 𝗚𝗮𝘁𝗲 𝗛𝗼𝘁𝗲𝗹 & 𝗥𝗲𝘀𝗼𝗿𝘁 កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងកម្មវិធីចុះហត្ថលេខានេះក្រុមហ៊ុនទាំងពីរបានព្រមព្រៀងផ្គត់ផ្គង់ និងបំពាក់ឧបករណ៍អេឡិចត្រូនិចម៉ាក LG បូករួមទាំងការដំឡើង និងសេវាកម្មផ្សេងទៀត លើផ្ទះវីឡានៃគម្រោង Forest Harmony ចំនួន៥ប្រភេទដូចជា៖ 1. Villa REDWOOD
2. Villa SYCMMORE
3. Villa EVERGREEN
4. Villa ROSEWOOD និង​
5. Villa PINEWOOD។ កិច្ចសហប្រតិបត្តិការនេះមានទំហំសាច់ប្រាក់ជាង 1លានដុល្លាអាមេរិក។

លោក អ៊ីន ស៊ីថា អគ្គនាយកក្រុមហ៊ុន Forest Harmony មានប្រសាសន៍ថាបានជាក្រុមហ៊ុនសម្រេចចិត្ត សហកាណ៍ និងបំពាក់គ្រឿងអេឡិចត្រូនិចម៉ាក LG លើគម្រោងផ្ទះវីឡាលម្ហែកាយ Forest Harmony ជាមួយក្រុមហ៊ុន ជីហ្គៀ គ្រុប ព្រោះផលិតផលនេះទាន់សម័យហើយត្រូវបានផលិតឡើង ដោយបានគិតគូរពីគុណភាពជាចម្បង។

លោកបញ្ជាក់ថា៖ 

ឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន ជីហ្គៀ គ្រុប មានប្រសាន៍ថា ការចុះអនុស្សរណៈរវាងក្រុមហ៊ុន ជីហ្គៀ គ្រុប និងក្រុមហ៊ុន Forest Harmony និងក្រុមហ៊ុនផ្សេងទៀតកន្លងមក គឺមានការសហការគ្នាដោយយកចិត្តទុកដាក់បំផុតទោះបីជាមានផលប៉ះពាល់តិចក្តី ឬច្រើនក្តីពីបញ្ហាកូវីដ-១៩ យើងនៅតែចាប់ដៃគ្នា ពុះពារជួយគ្នាទៅវិញទៅមក ហើយយើងមិនធ្លាប់បានបោះបង់ដៃគូសហការរបស់យើងនោះទេ។ លោកថា នេះជាការរក្សាលំនឹងក្រុមហ៊ុនក្នុងស្រុករបស់យើងទាំងអស់គ្នាហើយនេះជាអត្ថន័យ នៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន និងក្រុមហ៊ុន។

នៅក្នុងកម្មវិធីចុះអនុស្សរណៈនេះលោកបញ្ជាក់ថា រយៈពេល ៣ឆ្នាំចុងក្រោយនេះបរិបទរបស់ពិភពលោកពិតជាមានការប្រែប្រួលខ្លាំងដោយសាបញ្ហាកូវីដ-១៩ និងសង្គ្រាមនៅអ៊ុយក្រែន ដែលបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនៅក្នុងប្រទេសមួយចំនួនទៅតាមទំហំសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ។

លោកបានបន្ថែមទៀតថា ក្រុមហ៊ុន​ (GGear Group& Forest Harmony) ទាំងពីរសុទ្ធតែមានជម្រើសសហការជាមួយក្រុមហ៊ុនផ្សេងទៀត លើការផ្គង់ផ្គ់ងគ្រឿងអេឡិចត្រូនិច ដែលអាចនឹងទទួលបានតម្លៃល្អជាង ប៉ុន្តែទាំងអស់នោះមិនមែនជាគោលបំណងនៃកិច្ចសហប្រតិបត្តិការ នោះទេព្រោះយើងត្រូវការកិច្ចសហប្រតិបត្តិការមួយដែលមានទាំងការជួយជ្រុមជ្រែងអោយគ្នាទៅវិញទៅមក ផ្តល់ផែនការយុទ្ធសាស្ត្រ ការបំពេញនូវតម្លៃបន្ថែមឱ្យគ្នា ដើម្បីធានាបានថា ការសហការប្រកបដោយនិរន្តរភាព និងទទួលបានភាពជោគជ័យទាំងអស់គ្នា និងអាចឈរជើងនៅលើទីផ្សារបានយូរអង្វែង។

តាមរយៈកិច្ចសហប្រតិបត្តិការនេះក្រុមហ៊ុនទាំងពីរសង្ឃឹមថានឹងជួយលើកកម្ពស់ដល់ការអភិវឌ្ឍន៍គម្រោងវីឡា និងគម្រោងផ្សេងៗទៀតរបស់ក្រុមហ៊ុន FOREST HARMONY ឱ្យកាន់តែទំនើប ផ្តល់ភាពស៊ីវីល័យ និងភាពងាយស្រួលដល់អតិថិជនតាមរយៈបច្ចេកវិទ្យាថ្មីៗរបស់ LG។

គម្រោងផ្ទះវីឡា Forest Harmony គឺជាផ្ទះលម្ហែកាយបែបអឺរ៉ុបដំបូងគេនៅកម្ពុជា ដែលជាការអភិវឌ្ឍន៍ដោយក្រុមហ៊ុន Forest Harmony និងបានចាប់ផ្តើមសាងសង់កាលពីឆ្នាំ ២០១៩ លើផ្ទៃដីជាង ១៣ ហិកតា និងមានវីឡាលម្ហែកាយ ៧៨ វីឡា។ បច្ចុប្បន្នផ្ទះវីឡាទាំងនោះ កំពុងទទួលបានការគាំទ្រពីអតិថិជនទាំងក្នុងស្រុក និងក្រៅស្រុក យ៉ាងខ្លាំងដែលពួកគេបានចាប់អារម្មណ៍លើភាពច្នៃប្រឌិត និងការរចនាឡើងបែបស្តង់ដារអន្តរជាតិ។  

ជាង​ ១០ឆ្នាំ មកនេះក្រុមហ៊ុន ជីហ្គៀ គ្រុប បានខិតខំប្រឹងប្រែងធ្វើការងារជាច្រើន ដើម្បីនាំយកផលិតផលដែលមានបច្ចេកវិទ្យាខ្ពស់មកកាន់ទីផ្សារកម្ពុជា ដែលជាតម្រូវការចាំបាច់របស់អតិថិជនក្នុងការរស់នៅ និងប្រកបអាជីវកម្មរបស់ខ្លួនតាមបែបទំនើប និងទាន់សម័យ។ ទន្ទឹមនឹងគ្នានេះដែរក្រុមហ៊ុន ជីហ្គៀ គ្រុប ក៏បានបំពេញនូវកាតព្វកិច្ចច្បាប់រាល់ការនាំចូល និងចែកចាយយ៉ាងត្រឹមត្រូវជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

គួរបញ្ជាក់ថា នេះមិនមែនជាគម្រោងទីមួយនោះទេដែលក្រុមហ៊ុន ជីហ្គៀ គ្រុប បានសហការផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិចដែលមានដូចជា ឧបករណ៍ក្នុងផ្ទះបាយ កំសាន្ត ដំណោះស្រាយប្រព័ន្ធខ្យល់ សំណើម និងម៉ាស៊ីនត្រជាក់ទៅកាន់ដៃគូសហការ។ ជាក់ស្តែងក្រុមហ៊ុនបានទទួលទំនុកចិត្តពីក្រុមហ៊ុន និងម្ចាស់អាជីវកម្មជាច្រើនក្នុងរយៈពេលជាង ១០ឆ្នាំមកនេះលើការផ្គត់ផ្គង់ និងបំពាក់ឧបករណ៍អេឡិចត្រូនិចសំរាប់គម្រោងផ្ទះវីឡា អាគារពាណិជ្ជកម្ម ហាងទំនើប និងគម្រោងអាគាររបស់រាជរដ្ឋាភិបាលផងដែរ៕

សំរាប់ព័ត៌មានអំពីផលិផតផល និងសេវាកម្មនៃក្រុមហ៊ុន GGear Group: https://www.ggear.com.kh/about-ggear/

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]