ភ្នំពេញ៖ បន្ទាប់ពីជាប់ជា TOP4 របស់កម្មវិធីដ៏ល្បីកក្រើក Cambodian Idol រដូវកាលទី4 ស៊ឹម ច័ន្ទពន្លឺ មិនត្រឹមយកឈ្នះការរិះគន់កាលពេលប្រលងដំបូងៗទេ តែអាយដូលម្នាក់នេះបានស្រូបយកការគាំទ្រស្ទើរមិននឹកស្មានពីមហាជនទូទាំងប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីទឹកដមសំឡេងបែបយុវវ័យសម័យថ្មី អ្នកណាក៏ទទួលស្គាល់ថា ស៊ឹម ច័ន្ទពន្លឺ ពិតជាមានរូបសម្បត្តិយ៉ាងស្រស់សង្ហារ ហើយថែមទាំងមាន Style យ៉ាងឡូយកាលីបៗគ្រប់ពេល។

ហើយថ្មីៗ ក្តៅៗនេះ ផលិតកម្មធំជាងគេក្នុងប្រទេស រស្មីហង្សមាស បានបញ្ចេញបទថ្មីដំបូងបំផុតរបស់ ស៊ឹម ច័ន្ទពន្លឺ នៅក្នុងឆាណែល TikTok ផ្លូវការរបស់ខ្លួន។

‘‘ថាគេបោកៗមែន’’ ជាឃ្លាយ៉ាងទាក់ចិត្តនៅក្នុងបទចម្រៀងបែបកន្រ្តាក់អារម្មណ៍ថ្មីមួយនេះ ដែលក្នុងនោះត្រូវបានឃើញថា ស៊ឹម ច័ន្ទពន្លឺ កំពុងសម្តែងជាមួយតួស្រីវ័យក្មេងស្រស់ស្អាតមួយរូប ដែលជាសកម្មភាពក្នុង MV បទថ្មីនេះផងដែរ។

ស្តាប់តាមរយៈ Link ខាងក្រោម៖

@hangmeas.com.kh

ថាគេបោកៗមែន 🥹 អ្នករង់ចាំបទដំបូងរបស់ពូពេទ្យខ្លះ? ឆាប់ៗនេះ 😉

♬ original sound - ផលិតកម្ម រស្មីហង្សមាស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]