កូរ៉េខាងត្បូង៖ គឺជាដំណឹងដ៏រីករាយសម្រាប់ហ្វេនៗជាច្រើន ព្រមទាំងមិត្តៗនៅក្នុងវិស័យសិល្បៈកម្សាន្តកូរ៉េ ស្របពេលដែលតារាចម្រៀងស្រី Ji Yeon បានចូលរោងការជាមួយនឹងគូស្នេហ៍ ដែលជាអ្នកលេងកីឡា លោក Hwang Jae Gyun។

យ៉ាងណាមិញ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ ខាងកាសែត Ten Asia បានរាយការណ៍ពីការបានចែករំលែករូបថតអនុស្សាវរីយ៍របស់ប្ដីប្រពន្ធថ្មីថ្មោងគូនេះ នៅក្នុងពិធីមង្គលការរបស់ពួកគេ ដែលបានធ្វើឡើងនៅថ្ងៃទី ១០ ខែធ្នូ ហើយជាពិសេស តារាស្រី Ji Yeon បានក៏បានលើកឡើងថា IU គឺជាមនុស្សដំបូងដែលបានមក ហើយបានផ្តល់កាដូ ដែលមកុដគុជដល់នាងទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ តារា​ចម្រៀង​រូប​នេះ​ ក៏បាន​បញ្ជាក់​ថា ​នាង​បានស្រក់​ទឹក​ភ្នែកនិងក្ដុកក្ដួលក្នុងចិត្ត ព្រោះតែ​ដឹង​គុណ​ចំពោះ​ការ​ស្រលាញ់​រាប់​អាន​ពី​មិត្ត​ភក្តិ​ជិត​ស្និទ្ធ ខណៈដែលបានបង្ហាញលើទំព័រផ្ទាល់ខ្លួន ពីការដឹងគុណ ដែលបានទទួលពរពីមនុស្សជាច្រើន និង អរគុណភ្ញៀវ​ដែល​បាន​មក​ចូល​រួម​ក្នុង​ពិធី​មង្គលការ​របស់នាង បើទោះបីជា​រវល់​ការងារ​ក៏​ដោយ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

IU
Ji Yeon និងស្វាមី
Ji Yeon និងស្វាមី
IU និង Ji Yeon 
រូបភាពកាដូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]