បរទេស៖ ក្រឡេកឃើញថា បន្ទាប់ពីបានគ្រងមកុដបវរកញ្ញាអន្តរជាតិ Miss International 2022 រួចមក នាង Jasmin Selberg ដែលជាជនជាតិអាល្លឺម៉ង់ ត្រូវបានគេកត់សម្គាល់ និងតាមដានទៅលើការបង្ហាញខ្លួន ក៏ដូចជារូបភាពព័ត៌មានផ្ទាល់ខ្លួន ផ្សេងៗជាបន្តបន្ទាប់ រួមទាំងរឿងទំនាក់ទំនងឯកជន ទៀតផង។

ក្នុងនោះដែរ តាមរយៈគេហទំព័រគាំទ្រកម្មវិធីសម្រស់ Missosology បានចែករំលែករូបភាពបវរកញ្ញាអន្តរជាតិឆ្នាំ ២០២២ នាង Jasmin Selberg ជាមួយនឹងមិត្តប្រុសរបស់នាង ដោយបានដឹងថា គូស្នេហ៍របស់បវរកញ្ញារូបនេះ  មានឈ្មោះថា Park Youngmin ដែលជាជនជាតិកូរ៉េ រស់នៅប្រទេសអាល្លឺម៉ង់ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ នោះគឺ មុខមាត់ដ៏ស្រស់សង្ហារបស់គូស្នេហ៍នាង ដែលនាំឲ្យមានការសរសើរពីអ្នកគាំទ្រជាច្រើន ពោរពេញដោយភាពសាកសមគ្នាទៅវិញទៅមកសម្រាប់គូស្នេហ៍មួយគូនេះ។ ចំពោះរឿងរ៉ាវរបស់អ្នកទាំងពីរ ក៏ត្រូវបានគេដឹងថា Jasmin Selberg បានណាត់ជួប លោក Park Youngmin ជាសាធារណៈ ហើយអ្នកទាំងពីរបានបន្តទំនាក់ទំនងមួយនេះ ជាមួយគ្នាប្រហែល ៤ ឆ្នាំទៅហើយ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Miss International 2022 
Miss International 2022 
Miss International 2022 
Miss International 2022 
Miss International 2022 
Miss International 2022 និងគូស្នេហ៍
Miss International 2022 និងគូស្នេហ៍
Miss International 2022 និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]