រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនភាគច្រើន ប្រាកដជាបានស្គាល់ តារាស្រីកំពុងមានឥទ្ធិពលនៅក្នុងស្រទាប់យុវវ័យ កញ្ញា ជា ស្រីនា ដែលត្រូវគេស្គាល់ច្បាស់ជាកូនស្រីច្បងម្ចាស់ហាងកាត់ដេរប្រណីតនារី និងជាម្ចាស់សម្អាងការប្រណីតនារីទាំងវ័យក្មេង ព្រមជាគូដណ្តឹងតារាប្រុស ហេង សុខវិសាល ថែមទៀតផង។
អ្វីដែលមិននឹកស្មាននោះ ផ្តើមពីYouTuber រយៈពេលជាង៤ឆ្នាំ ពេលនេះ ប្រជាប្រិយភាពរបស់តារាស្រីវ័យ២២ឆ្នាំ ជា ស្រីនា កំពុងធ្វើឲ្យកក្រើកស្រទាប់អ្នកលេងបណ្តាញសង្គម តាមរយៈជីវិតដែលគួរយកគម្រូតាម ប្រឹងប្រែងទទួលជោគជ័យក្នុងការសិក្សា ក្នុងអាជីពការងារ ធ្វើឲ្យម៉ាក់ប៉ានិងគ្រួសារពេញមុខមាត់ដោយសារតែខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ងាកទៅប្រាក់ចំណូលវិញ មហាជនដាក់ការរំពឹងយ៉ាងខ្លាំងថា រូបនាងក៏ជាទទួលបានកម្រៃមិនតិចប៉ុន្មានឡើយ ពីការថតស្បត ការថតវីដេអូខ្លីៗលើបណ្តាញសង្គម ជាពិសេសការធ្វើជាទូតសុឆន្ទៈរបស់ផលិតផលល្បីឈ្មោះជាច្រើនលើទីផ្សារ ដែលប៉ុន្មានឆ្នាំមុននេះ រូបនាងមានលទ្ធភាពទិញបានរថយន្តផ្ទាល់ខ្លួនតម្លៃខ្ទង់ម៉ឺនដុល្លារថែមទៀតផង។
ជាក់ស្តែង ថ្មីៗនេះ រូបនាងក៏បានបង្ហើបពីតម្លៃកាបូបដៃប្រ៊េន Dior ពណ៌ខ្មៅរបស់ខ្លួនដោយត្រូវគេឯងគិតថា អាចជាឥវ៉ាន់ Top grade ឬ Grade A ប៉ុន្តែហួសពីការស្មាន កាបូបដៃនេះជារបស់ពិតដោយបញ្ជាក់តម្លៃជិតដល់ទៅ៥ពាន់ដុល្លារឯណោះ នៅក្មេងសោះ តែអាចរកលុយផ្ទាល់ខ្លួនទិញកាបូបតម្លៃដូច្នេះយួរជាប្រចាំ អាចរាប់ថាមិនធម្មតាទៅហើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖ Ah ny gaming (@narith371) TikTok | Watch Ah ny gaming's Newest TikTok Videos
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]