ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ លោក ឡាយ បញ្ញារិទ្ធ អគ្គនាយកក្រុមហ៊ុន ជា រី បានប្រារព្ធពិធីសម្ពោធវីឡារបស់ខ្លួន ដែលមានទីតាំងនៅក្នុង បុរី ជា រី ផ្ទាល់តែម្តង។ កម្មវិធីប្រព្រឹត្តទៅយ៉ាងអធិកអធមដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយស អ្នកជំនួញ និងតារាល្បីៗជាច្រើនរូប។

វីឡាទោលដែលបានបើកសម្ពោធនេះ គឺជាប្រភេទវីឡាប្រណីត មានកំពស់ ៣ ជាន់ មាន ៦ បន្ទប់គេង ៧ បន្ទប់ទឹក មានទីធ្លាធំទូលាយ អាចចតឡានបាន ៥គ្រឿង មានសួនច្បារ បន្ទប់ការិយាល័យផ្ទាល់ខ្លួន បន្ទប់ហាត់ប្រាណ បន្ទប់ជួបជុំគ្រួសារ និងស្កាយបារបែបឯកជននៅជាន់ដំបូលផ្ទះផងដែរ។ បន្ទាប់ពីកម្មវិធីនេះបញ្ចប់ លោកនឹងចូលមករស់នៅក្នុងក្នុងវីឡានេះតែម្តង។

លោក ឡាយ បញ្ញារិទ្ធ អគ្គនាយកក្រុមហ៊ុន ជា រី បានមានប្រសាសន៍ថា៖
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជា រី កំពុងសម្រុកអភិវឌ្ឍគម្រោងរបស់ខ្លួនអោយក្លាយទៅជាគម្រោងលំនៅដ្ឋានដែលមានការរស់នៅបែបស៊ីវីល័យ គួរអោយចង់រស់នៅជាងគេនៅក្នុងតំបន់ ដើម្បីចូលរួមលើកមុខមាត់តំបន់ចោមចៅ ខណ្ឌពោធ៍សែនជ័យអោយកាន់អ៊ូអរ និងមានចរន្តសេដ្ឋកិច្ចកាន់តែប្រសើរ។ បន្ថែមទៅលើគម្រោងទាំង ៦ ក្រុមហ៊ុន ជា រី នឹងចាប់ផ្តើមបុកគ្រឹះអាគារពាណិជ្ជកម្មផ្ទាល់ខ្លួន និងបើកលក់គម្រោងទី ៧ នៅឆ្នាំ ២០២៣ ខាងមុខនេះ។

បុរី ជា រី មានពាក្យស្លោករបស់ខ្លួនគឺ “គុណភាព សុវត្ថិភាព និងសុភមង្គល”។
ទីតាំង៖ បុរី ជា រី - ចម្ងាយ ៥០០ ម៉ែត្រពីស្ពានអាកាសចោមចៅ លើផ្លូវជាតិលេខ ៣ នៅខាងស្តាំដៃ ទល់មុខសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ, សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
- វេបសាយ៖ www.boreycheary.com
- ហ្វេសបុកផេក៖ https://www.facebook.com/BoreyCheary/?ref=page_internal,
- ព័ត៌មានលំអិតសូមទំនាក់ទំនងលេខ៖ 023 999 660




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]