ថៃ៖ សម្រាប់បវរកញ្ញាលំដាប់រងទី ១ ក្នុងកម្មវិធី Miss Grand International 2022 នាង Engfa Waraha កាន់តែធ្វើឲ្យមនុស្សជាច្រើនតាមដានសឹងតែគ្រប់សកម្មភាព ជាពិសេស ថ្មីៗនេះ នាងត្រូវបានមហាជនផ្ដោតអារម្មណ៍ទៅលើរឿងទំនាក់ទំនងស្នេហា នៅពេលដែលបវរកញ្ញារូបនេះ បង្ហើបពីការតាមចែចង់របស់តារាប្រុសម្នាក់។

យ៉ាងណាមិញ Engfa ក៏បានចេញមុខបកស្រាយរឿងនេះ ដោយ​គ្រាន់​តែ​និយាយថា នោះគ្រាន់តែជាការលេង​ហ្គេម​សម្ដែង​ប៉ុណ្ណោះ ហើយនាងក៏មិនចង់ឲ្យអ្នកណាម្នាក់ត្រូវខូចខាតនោះដែរ។ ជាពិសេស Engfa ក៏បាន​បង្ហើប​ពី​ស្ថានភាព​បេះដូង​របស់នាងនៅពេល​នេះ​ ថាខ្លួននៅទំនេរទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រៅពីរៀបរាប់ពីរឿងសង្ស័យស្នេហាហើយនោះ Engfa បានទាញយកចំណាប់អារម្មណ៍យ៉ាងខ្លាំងថែមទៀត នៅពេលដែលនាង បានបង្ហាញពីរឿងតម្លៃ​ខ្លួន ក្នុងការLive​ក្នុង​មួយ​ម៉ោង​ ដែលអាចឡើងដល់ ៧ សែនបាត(ប្រហែល២ម៉ឺនដុល្លារ) លើសតារាកំពូលសម្ដែងដូចជា Aum Patchrapa Nadech Kugimiya និង Yaya Urassaya នោះ រូបនាង បានទម្លាយថា រឿងតម្លៃខ្លួននេះ គឺជារឿងរបស់អ្នកមើលថែ ដែលអាចថា នឹងត្រូវបានវាយតម្លៃទៅតាមប្រភេទការងារ និងពេលវេលា តាមការសមស្រប។

លើសពីនេះ រឿង​តម្លៃ​ខ្លួន​ ដែលខ្ពស់​ជាង​តារា​ដទៃនោះ Engfa បានប្រាប់ថា នាងមិន​ដឹង​ ហើយក៏​មិន​ហ៊ាន​ប្រៀបធៀប​ខ្លួនឯង​ជាមួយ​នរណា​ទេ ដែលការ​ធ្វើ​ការ​១​ម៉ោង​ ក្នុងតម្លៃ​ ៧ សែនបាត នោះ គឺមាន​បំណង​ទៅ​ធ្វើ​ការ​ឲ្យ​សម​តម្លៃការងារតែប៉ុណ្ណោះ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Engfa
Engfa
Engfa
Engfa
Engfa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]