កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ១៣ ខែធ្នូកន្លងទៅនេះ យោបតាមប្រភព Money Today បានរាយការណ៍ថា អ្នកលេងបណ្តាញសង្គមម្នាក់ ត្រូវបានពិន័យជាប្រាក់ចំនួន ៣ លានវ៉ុន (ប្រហែល ២៣០០ ដុល្លារអាមេរិក) សម្រាប់ ការបញ្ចេញមតិប្រមា.ថ ទៅលើតារាចម្រៀងស្រី IU

ក្នុងនោះដែរ បានឲ្យដឹងថា ទីភ្នាក់ងាររបស់ តារាចម្រៀងស្រី IU គឺ EDAM Entertainment បាននិយាយថា អ្នកប្រើប្រាស់បណ្ដាញសង្គមនេះ តែងតែបញ្ចេញយោបល់អាក្រ.ក់ និងបង្កើតពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន។ ហើយសកម្មភាពខាងលើ បានបន្តកើតឡើង សូម្បីតែក្នុងអំឡុងពេលស៊ើបអង្កេតរបស់ប៉ូលីស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ខាងក្រុម​ហ៊ុន​ ក៏បានប្រមូល​ភស្តុតាង​ទាំង​អស់​ដើម្បី​ដាក់​ជូន​ប៉ូលិស នៅទីបំផុត ជនរូបនេះក៏ត្រូវបង្ខំចិត្តទទួលយកកំហុស និងត្រូវផាកពិន័យជាប្រាក់ចំនួន ៣លានវ៉ុន។ ហើយខាងក្រុមហ៊ុន ក៏បានព្រមានប្រឆាំងនឹងអ្នកគាំទ្រផ្សេងទៀតថា ក្រុមហ៊ុននឹងបន្តចាត់វិធានការខ្លាំង ដើម្បីការពារសិល្បកររបស់ខ្លួននាពេលអនាគត៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

IU
IU
IU
IU
IU
IU

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]