ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២ នេះ ក្រុមហ៊ុន អ៉ីអន ម៉ល ខេមបូឌា ខូ អិលធីឌី និងក្រុមហ៊ុន អ៉ីអន (ខេមបូឌា) ខូ អិលធីឌី បានបើកដំណើរការសាកល្បង ផ្សារទំនើប អ៉ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ នៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយ។
![](https://s9.kh1.co/87/87806c3c56535401e177057f10ddcf80a9d5a1f6.jpg)
ផ្សារទំនើប អ៉ីអន ម៉ល មានជ័យ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាតំបន់កំពុងត្រូវបានអភិវឌ្ឍ និងជាទីក្រុងរណបនៃរាជធានីភ្នំពេញផងដែរ។ ផ្សារទំនើបនេះនឹងផ្តល់ជូននូវការកម្សាន្ត និងការអប់រំដល់មនុស្សគ្រប់វ័យ ជាមួយនឹងគោលគំនិត “Edutainment Mall” នៅចំកណ្តាលនៃទីក្រុងកំពុងអភិវឌ្ឍន៍ថ្មី។
![](https://s9.kh1.co/c8/c828083220202233077fb290ee7791fbae62b112.jpg)
ទន្ទឹមនឹងការផ្តល់ការកម្សាន្ត និងការអប់រំសម្រាប់មនុស្សគ្រប់វ័យ ជាពិសេស ផ្សារទំនើប អ៉ីអន ម៉ល មានជ័យ នឹងនាំមកជូននូវចំណីអារម្មណ៍ជូនលោកអ្នក ប្លែកលើសពីការរំពឹងទុកដូចជា៖
- Icon Plaza: គឺជាកន្លែងពិសេសជាងគេ ដែលស្ថិតនៅចំភាគកណ្ដាលនៃផ្សារទំនើប ដែលមានជណ្ដើរប្រអប់ផ្ទាំងឌីជីថល មានកម្ពស់៣៥ម៉ែត្រ និងមុខកាត់បីជ្រុងនៅក្នុងផ្សារទំនើប និងផ្ទាំង Pila បែបឌីជីថលចំនួន៩ ដែលបង្ហាញពីវីឌីអូបែប 3D អំពីសត្វព្រៃ ជលវប្បដ្ឋាន (Aquarium) និងធម្មជាតិ។
- Sky bridge: គឺជាស្ពានកញ្ជក់ដំបូងគេបំផុតនៅក្នុងផ្សារទំនើប អាចផ្ទុកមនុស្សបានចំនួន ២០០នាក់ ក្នុងពេលតែមួយ
- KOMSAN Park: គឺជាសួនកំសាន្តដ៏ប្លែកដំបូងគេនៅក្នុងផ្សារទំនើប ដែលបានផ្តល់ជូនសកម្មភាព និងកន្លែងលេងសម្រាប់កុមារតូចៗ និងកន្លែងទាក់ទាញសម្រាប់មនុស្សពេញវ័យដែលផ្តល់ការកម្សាន្ត និងការអប់រំ ដូចជា Glamping Zone World Climbing និងកន្លែងពិសេសៗដទៃទៀតជាច្រើន។
![](https://s9.kh1.co/86/8640082546e55482a86f464e7c67e1618a78d24d.jpg)
![](https://s9.kh1.co/da/daa713289f74f16af19f9adbfb32899dc8f2aebc.jpg)
![](https://s9.kh1.co/b4/b452955877d805b64232d5017db6756fb63d1988.jpg)
![](https://s9.kh1.co/48/484ea7f91f96280a23a9448b25dd1356048cddad.jpg)
លើសពីនេះទៅទៀត ផ្សារទំនើប អ៉ីអន ម៉ល មានជ័យ មានហាងទំនិញអ៉ីអន (AEON Store) សាខាមានជ័យដំបូងបង្អស់ ដែលបានផ្តល់នូវបទពិសោធន៍ទិញទំនិញថ្មីសម្រាប់អតិថិជនជាមួយផលិតផលជាច្រើនប្រភេទ រួមទាំងអាហារស្រស់ៗ ទំនិញគ្រប់ប្រភេទ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ សម្ភារៈការិយាល័យ សំលៀកបំពាក់កីឡា សម្ភារៈក្មេង ផលិតផលសុខភាព និងទំនិញជាច្រើនទៀត ដែលផ្តល់ភាពងាយស្រួលដល់អតិថិជនទាំងអស់។
![](https://s9.kh1.co/f6/f64f818d81584207f6d80f4dfe74ece74f81a8f4.jpg)
ជាពិសេស ហាងទំនិញអ៉ីអន (AEON Store) សាខាមានជ័យ ផ្តោតលើគ្រួសារគ្រប់វ័យ និងយុវជនជំនាន់ក្រោយអាចស្វែងរកអ្វីដែលថ្មីនៅក្នុងរបៀបរស់នៅ ទោះបីជាពួកគេមានភាពមមាញឹកខ្លាំងនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃក៏ដោយ។
កុំភ្លេចមកទស្សនា និងចូលរួមកំសាន្តអារម្មណ៍បែបស្រស់ស្រាយទាំងអស់គ្នានៅ ផ្សារទំនើប អ៉ីអន ម៉ល មានជ័យ ចាប់ពីថ្ងៃនេះតទៅ!!
![](https://s9.kh1.co/4f/4f52e93afe9270fda141d443058c89b3156310c2.jpg)
![](https://s9.kh1.co/7c/7c99d1680bc1834ae46da52cac9430287828db12.jpg)
![](https://s9.kh1.co/d9/d9c1938242fb796640b974e71231987b8ed0135a.jpg)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]