ភ្នំពេញ៖ ពិតណាស់ ប្រិយមិត្តច្បាស់ជាបានដឹងរួចមកហើយថា តារាសម្ដែងស្រីពន្លកថ្មីកញ្ញា កែវ មូនីតា បានសម្រេចចិត្តភ្ជាប់ពាក្យកាលចុងឆ្នាំ២០២១។ ម្យ៉ាង ក្រោយភ្ជាប់ពាក្យរួចនាងនៅតែបន្តដើរលើវិថីសិល្បៈ ហើយរឹតតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់មហាជនគ្រប់ទិសទីតែម្ដង។
យ៉ាងណាមិញ បើក្រឡេកមើលជីវិតឯកជន គេឃើញកញ្ញា កែវ ម៉ូនីតា និងគូដណ្ដឹង រឹតតែយល់ចិត្តគ្នាខ្លាំងជាងមុន។ ជាពិសេស គូដណ្ដឹងមួយគូនេះ តែងបង្ហាញសកម្មភាពយ៉ាងផ្អែមល្ហែមជាមួយគ្នា យ៉ាងមានក្ដីសុខតែម្ដង។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរ ឧស្សាហ៍ដឹកដៃគ្នា ដើរកម្សាន្តបង្កើតអនុស្សាវរីយ៍រួមគ្ នាជាញឹកញាប់ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង រឿងដែលកាន់តែភ្ញាក់ផ្អើល ក្រោយភ្ជាប់ពាក្យបានមួយឆ្នាំ ថ្មីៗនេះកញ្ញា កែវ មូនីតា និងគូដណ្ដឹងសម្រេចចិត្តចូលរោងការនាពេលឆាប់ៗខាងមុខនេះ ហើយនាងក៏កំពុងដើរអញ្ជើញភ្ញៀវ ដើម្បីចូលរួមក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍នាង ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៣ខាងមុខនេះផងដែរ៕
ប្រភពរូបពី៖ ជា សុវណ្ណនរាហ៍
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]