រាជធានីភ្នំពេញ ៖ បោះជំហានក្នុងអាជីពជាតារាកំប្លែងជាង១០ឆ្នាំ មហាជនដឹងត្រឹមថា តារាកំប្លែង ស្រីអ៉ីត ជាអ្នកមេម៉ាយកូនមួយតែប៉ុណ្ណោះ មិនធ្លាប់បានប្រទះមុខមាត់អតីតស្វាមី ឬ លេចឮដំណឹងមានគូស្នេហ៍ថ្មីអ្វីឡើយ ដោយរក្សាភាពស្ងប់ស្ងាត់ពីជីវិតឯកជនបានរាប់ឆ្នាំ។

ផ្ទុយទៅវិញ កាលពីឆ្នាំ២០២១កន្លងទៅនេះ តារាកំប្លែង ស្រីអ៉ីត ត្រូវមហាជនសង្ស័យមានទំនាក់ទំនងជាមួយនឹង តារាសម្តែង អ៊ុក ដារ័ត្ន ជាបុរសសង្ហាសាច់ដុំកង់ៗ ខ្ពស់ស្រឡះ រាងមិនចាញ់ម៉ូដែល តែរូបនាងបែរជាបដិសេធគ្មានអ្វីលើសពីមិត្តរួមការងារនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាក្តី ស្របពេលរូបនាងហាក់ចេញមុខបដិសេធ តារាប្រុស អ៊ុក ដារ័ត្ន ក៏កាន់តែបើកបង្ហាញរូបភាពគូស្និទស្នាលដូចគូស្នេហ៍ ជាហេតុធ្វើឲ្យអ្នកគាំទ្រកាន់តែរំពឹងថា រូបនាងព្យាយាមបិទបាំងកុំឲ្យមានរឿងអាស្រូវមិនល្អ ព្រោះតែមានគូស្នេហ៍ខុសជំនាន់អាយុប្រហាក់ប្រហែលកូនស្រី តែផ្ទុយទៅវិញ រឿងនេះហាក់គ្មានទាស់ខុសអ្វីឡើយ ព្រោះតារាស្រីខ្មែរក៏មិនតិចនាក់ដែរមានស្វាមីក្មេងជាងខ្លួនច្រើនឆ្នាំ ប៉ុន្តែដោយសារតែសម្រស់របស់តារាកំប្លែង ស្រីអ៉ីត សាច់ចាំមើលទៅសមគ្នានឹងតារាសម្តែងប្រុសនេះឥតទាស់។

មួយវិញទៀត គេតែងឃើញតារាសម្តែង អ៊ុក ដារ័ត្ន ទៅណាមកណាជាមួយនឹងតារាកំប្លែង ស្រីអ៉ីត និងកូនស្រីជានិច្ច ជាពិសេសគឺតែងជួបជុំជាមួយគ្រួសារទាំងសងខាងថែមទៀតផង ហាក់ដូចជាត្រូវចាស់ទុំដឹងឮពីទំនាក់ទំនងនេះទៅហើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាកំប្លែង ស្រីអ៉ីត
តារាសម្តែង អ៊ុក ដារ័ត្ន
តារាកំប្លែង ស្រីអ៉ីត និងគ្រួសារ
តារាកំប្លែង ស្រីអ៉ីត និងតារាសម្តែង អ៊ុក ដារ័ត្ន
តារាកំប្លែង ស្រីអ៉ីត និងតារាសម្តែង អ៊ុក ដារ័ត្ន
តារាកំប្លែង ស្រីអ៉ីត និងតារាសម្តែង អ៊ុក ដារ័ត្ន
តារាកំប្លែង ស្រីអ៉ីត និងតារាសម្តែង អ៊ុក ដារ័ត្ន
តារាកំប្លែង ស្រីអ៉ីត និងតារាសម្តែង អ៊ុក ដារ័ត្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]