ភ្នំពេញ៖ ផ្សារទំនើប វឌ្ឍនៈ កាពីតាល បានពង្រីកសាខាផលិតផលម៉ាកល្បីលំដាប់អន្តរជាតិរបស់ខ្លួននៅ ផ្សារទំនើប អុីអន មានជ័យ ដែលដាក់ដំណើរការជាផ្លូវការនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២។
ហាងធំៗចំនួន ៣ នឹងចាប់ផ្តើមបើកដំណើរការ រួមមាន CLARINS, L’OCCITANE, និង HUGO ដែលសុទ្ធសឹងជាម៉ាកយីហោដែលទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន។ ក្នុងឱកាសសម្ពោធដំណើរការនេះ ហាងទាំង ៣ ដែលមានទីតាំងនៅជាន់ផ្ទាល់ដី ក៏មានកម្មវិធីពិសេសៗជូនអតិថិជនរបស់ខ្លួនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សCLARINS ជាក្រុមហ៊ុនផលិតផលថែរក្សាសម្រស់បុរសនិងស្ត្រីមកពីប្រទេសបារាំង ដែលផ្តោតទៅលើការរក្សាភាពក្មេងជាងវ័យ និងប្រឆាំងភាពចាស់ជាមួយនឹងផលិតផលគុណភាពខ្ពស់ជាច្រើនមុខ។ ចំនុចពិសេសរបស់ CLARINS សាខា ផ្សារទំនើប អុីអន មានជ័យ គឺការផ្តល់ជូននូវការស្ប៉ាស្បែកមុខជាមួយនឹងប្រូម៉ូសិន ស្ប៉ា ១០ ដង ថែមជូន ១០ ដង និងការបញ្ចុះតម្លៃ ៥០% លើការម៉ាស្សាមុខ។ លើសពីនេះទៅទៀត លោកអ្នកក៏ទទួលបានការបញ្ចុះតម្លៃរហូតដល់ទៅ ៥០% លើផលិតផលដែលបានកំណត់ជាច្រើនប្រភេទ រួមជាមួយនឹងការថែមជូនកាដូអនុស្សាវរីយ៍ថែមទៀតផង។ ការផ្តល់ជូន គឺកាន់តែពិសេសសម្រាប់អតិថិជន VIP របស់ CLARINS, លោកអ្នកនឹងមិនខកបំណងឡើយ។





ស្ថិតនៅក្បែរ CLARINS គឺហាង L’OCCITANE ដែលជាម៉ាកផលិតផលថែរក្សាស្បែកមកពីប្រទេសបារាំងដ៏ល្បីល្បាញសម្រាប់ស្ត្រីគ្រប់វ័យទាំងអស់។ ងាយស្រួលចំណាំជាមួយនឹងពណ៌លឿងស្រស់នឹងការតុបតែងហាងជាមួយនឹងផ្កាដែលមានភាពទាក់ទាញយ៉ាងខ្លាំងនោះ L’OCCITANE មានភាពពេញនិយមជាខ្លាំងដោយសារតែការផលិតយ៉ាងផ្ចិតផ្ចង់ជាមួយនឹងវត្ថុធាតុដើមមកពីធម្មជាតិសុទ្ធ ដែលធានាទាំងគុណភាព និងសុវត្ថិភាពសម្រាប់គ្រប់ប្រភេទស្បែកទាំងអស់។



ដើម្បីស្វាគមន៍អតិថិជនក្នុងឱកាសបើកដំណើរការសាខាថ្មី L’OCCITANE ផ្តល់ជូនកម្មវិធីពិសេសសម្រាប់ការជាវផលិតផលចំនួន ៩៨ ដុល្លារ លោកអ្នកនឹងក្លាយជាសមាជិក VIP របស់ L’OCCITANE ដែលទទួលបានការបញ្ចុះតម្លៃ ៨% ព្រមទាំងទទួលបានកាដូរ Santa Gift ភ្លាមៗ។ រីឯការជាវរហូតទៅដល់ ១៨៨ ដុល្លារ អតិថិជននឹងក្លាយជាសមាជិក VIP របស់ L’OCCITANE ដែលទទួលបានការបញ្ចុះតម្លៃរហូតដល់ ១៨% ព្រមទាំងកាដូរពិសេសមួយឈុត ជាមួយនឹងកាដូ Santa Gift។

រីឯហាងសម្លៀកបំពាក់យុវវ័យ HUGO វិញក៏មានភាពទាក់ទាញគួរឲ្យចាប់អារម្មណ៍ផងដែរ។ HUGO គឺជាម៉ាកថ្មីបំបែកពី HUGO BOSS ដែលផ្តល់ជូនសម្លៀកបំពាក់បុរស នារី សម័យថ្មី ជាមួយនឹងការរចនាម៉ូដប្លែកទាន់សម័យនិងសុីវីល័យ សមស្របជាមួយយុវវ័យដែលនិយមសម្លៀកបំពាក់ទំនើបម៉ាកលំដាប់ពិភពលោក។ លោកអ្នកនឹងទទួលបានបទពិសោធន៍ថ្មី ជាមួយនឹងសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដែលមានទាំងគុណភាពខ្ពស់និងតម្លៃសមរម្យ។ រាល់ការជាវអស់ទឹកប្រាក់ចំនួន ២០០ ដុល្លារ លោកអ្នកនឹងទទួលបានកាបូបស្ពាយយ៉ាងស្រស់ស្អាត ឬ ចំនួន ២៥០ ដុល្លារ លោកអ្នកនឹងទទួលបានឆ័ត្រ HUGO មួយភ្លាមៗ។ ការផ្តល់ជូននេះនឹងបន្តរហូតដល់អស់ពីស្តុក។



ហាងទាំង ៣ ត្រៀមខ្លួនរួចជាស្រេចសម្រាប់ស្វាគមន៍អតិថិជនទាំងអស់ ជាមួយនឹងផលិតផលប្រកបដោយគុណភាពស័ក្តិសមនឹងតម្លៃដែលលោកអ្នកអាចទុកចិត្តបាន៕
សម្រាប់ព័ត៌មានបន្ថែម៖
070
908808 / 011 288 009 (CLARINS)
096
656 4406 (L’OCCITANE)
069
866 150 / 077 777 591 (HUGO)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]