រាជធានីភ្នំពេញ ៖ ពិតណាស់ លោក អ៉ិន សុភិន ជាម្ចាស់ផលិតកម្មមហាហង្ស និងជាសិល្បករល្បីឈ្មោះបោះសម្លេងក្នុងវិថីសិល្បៈ ដែលបានដឹកនាំរឿងភាគជាច្រើន ឲ្យទទួលការគាំទ្រពីសាធារណជនខ្មែរ ព្រមជាមួយគ្នានេះ រូបលោកក៏ត្រូវគេស្គាល់ច្បាស់ជា អ្នកដឹកនាំកម្មវិធីប្រកួតសម្រស់ Miss Grand Cambodia អស់រយៈពេល៤ឆ្នាំមកហើយ។
បើទោះបី ក្នុងរយៈពេលនៃការចាត់ចែងរបស់រូបលោក កម្មពិធីមួយនេះរងមតិរិះគន់យ៉ាងណាក្តី ប៉ុន្តែងាកទៅមើលពីលទ្ធផលនៃបវរកញ្ញាMGCកន្លងទៅ ពិតជាមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ពីមួយឆ្នាំទៅមួយឆ្នាំពោរពេញដោយសមត្ថភាពគ្រប់ៗគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ កាលពីយប់មិញនេះ លោក អ៉ិន សុភិន បានប្រកាសដកខ្លួនពីតំណែងអ្នកគ្រប់គ្រងរបស់ ការប្រកួតសម្រស់ Miss Grand Cambodia នៅឆ្នាំ២០២៣នេះ ដោយលើកមូលហេតុថា រូបលោកចង់សម្រាកពីការងារផ្នែកនេះ ដោយបង្ហោះសារថា ៖
ជាក់ស្តែង ក្រោយទទួលដំណឹងនេះ អ្នកគាំទ្រការប្រកួត MGC និងបវរកញ្ញាជាច្រើន បង្ហាញភាពសោកស្តាយជាខ្លាំង ព្រោះរយៈពេលប៉ុន្មានឆ្នាំនេះ មហាជនឃើញច្បាស់ពីការខិតខំប្រឹងប្រែង និងការលះបង់របស់រូបលោក ក្នុងការដឹកនាំកម្មពិធីខ្នាតអន្តរជាតិនេះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]