កូរ៉េខាងត្បូង៖ ថ្មីៗនេះ យោងតាមប្រភព ​​Insight បានបង្ហាញពីដំណឹងមួយ ដែលលើកឡើងថា តារាចម្រៀង លោក Seungri នឹងចេញពីពន្ធ.នា.គារ. នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ ខាងមុខនេះ។

យ៉ាងណាមិញ ជាមួយនឹងដំណឹងនេះ បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណែតកូរ៉េជាច្រើន មានការភ្ញាក់ផ្អើលនៅពេលដែលពេលវេលាបានកន្លងផុតទៅយ៉ាងលឿន ចំពោះរឿងក្ដីរបស់តារាចម្រៀងប្រុសរូបនេះ រហូតដល់មានមនុស្សមួយចំនួន កំពុងតែបារម្ភពីអាជីពរបស់​លោក ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ជាមួយនឹងវប្បធម៌ធ្វើពហិការក្នុងប្រទេសកូរ៉េ អាចនិយាយបានថា វាពិតជាពិបាកសម្រាប់ សិល្បករ ក្នុងការវិលត្រឡប់មកវិញយ៉ាងងាយស្រួលបន្ទាប់ពី មានរឿងអាស្រូវ និងការជាប់ព.ន្ធ.នាគា.រ ខណៈដែលមានមតិ​មួយចំនួន បានលើកឡើងពីការដែលគួរផ្តល់​ឱកាស​ឱ្យ លោក Seungri កសាង​ជីវិត​ឡើង​វិញ​។

គួររំឮកផងដែរថា កាលពីក្នុងឆ្នាំ ២០១៩ អាជីពរបស់ លោក Seungri បានធ្លាក់ចុះនៅពេលដែល រូបលោក បានជាប់ក្នុងរឿងអាស្រូវ ដ៏ធំបំផុតមួយនៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ រួមមានទាំងអំពើខុសច្បាប់ជាច្រើនដូចជា ពេស្យា.ចា.រ ការសូកប៉ាន់ ការវា.យ.ដំ និងការគំរា.ម.កំ.ហែងជាដើម៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Seungri
Seungri
Seungri
Seungri

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]