ថៃ៖ សម្រាប់តារាស្រី Ice Preechaya ក្នុងមួយរយៈពេលកន្លងមក នាងតែងតែទទួលបានមតិ​រិះគន់ពីមនុស្សជាច្រើន ទៅលើរូបសម្រស់ពី​រឿង​កែ​សម្ផស្សមុខមាត់ថ្មី នៅពេលដែលឃើញពីការផ្លាស់ប្ដូរជាបន្តបន្ទាប់។

តែទោះជាយ៉ាងណា សម្រាប់​តារា​សម្ដែង​ស្រី​ Ice Preechaya នាពេលថ្មីៗនេះ នាងក៏បាន​បើក​ចិត្តរៀបរាប់អំពីរឿងនេះ ដោយមិនបានប្រកែកអំពីការផ្លាស់ប្ដូររឿងមុខមាត់នោះឡើយ ព្រោះ​ក៏បានឃើញពីភាពប្រែប្រួលទាំង​សក់ និង​មុខ រួមទាំងច្រមុះ​ក៏​លែង​ដូចមុនទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយនៅក្នុងនោះ តារាស្រី Ice Preechaya បានបង្ហើប​ថា នាងបាន​ទៅ​កែ​ច្រមុះ ​ព្រោះតែ​បា.ក់​.ឆ្អឹ.ង.​ច្រមុះ ហើយភ្នែកនឹងរួមចូលគ្នា ដោយសារតែស្ពានច្រមុះបានបា.ក់រ.លំ ហើយនេះក៏ជាហេតុធ្វើ​ឲ្យ តារាស្រីរូបនេះ ប្រញាប់​ទាក់ទង​ទៅ​ពេទ្យ​ ដើម្បី​មើល​កន្លែង​ដែល​អាច​កែកុនបាន។

លើសពីនេះ Ice ថែមទាំងបានបង្ហើបថា​ នាង​មាន​គម្រោង​ធ្វើ​មុខ​ច្រើន​ណាស់ តែនាងក៏នៅ​ខ្លាច​គេ​រិះគន់ ហើយនាងក៏មិនភ្លេចអរគុណសម្រាប់មតិយោបល់ ដែលនឹងធ្វើឱ្យនាងឆ្លុះកញ្ចក់មើលទៅខ្លួនឯងឡើងវិញ ថាវាលើសលប់ពេកឬយ៉ាងណានោះ នាងនឹងមិនធ្វើវាទៀតទេ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖​ 

Ice Preechaya
Ice Preechaya
Ice Preechaya
Ice Preechaya
Ice Preechaya
Ice Preechaya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]