ភ្នំពេញ៖ vivo បានប្រកាសដាក់អោយ Pre-Oder ស្មាតហ្វូនស៊េរីថ្មី Y35 ដែលមានបំពាក់ម៉ាស៊ីនខ្លាំង មានល្បឿនលឿន អេក្រង់កម្រិតច្បាស់ Full-HD+ ក្នុងតម្លៃត្រឹមតែ $239។ តោះមកមើលលក្ខណៈពិសេសៗ Y35 ដែលទើបតែមកដល់ក្តៅៗ​ថាអាចធ្វើឱ្យអតិថិជនរំភើបចិត្ត នឹងអ្នកគាំទ្រផលិតផល vivo ជាប់ចិត្តខ្លាំងប៉ុណ្ណាលើកនេះ..!

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទូរស័ព្ទ Y35 ត្រូវបានបញ្ចាក់ថានឹងដំណើរការដោយឈីប Snapdragon 680 ខ្នាត 6nm។ មានស្ទីលរចនារូបរាងខាងក្រោយគ្របដណ្តប់ដោយពណ៌ចែងចាំងទាក់ភ្នែក មានជម្រើសពីរពណ៌គឺ Dawn Gold និង Agate Black។ មានអេក្រង់ទំហំ 6.58 អ៊ីញ កម្រិតបង្ហាញ Full-HD+ ទំហំ 2408 x 1080px មានល្បឿន refresh rate 90Hz និយាយទៅសម្រាប់គុណភាពទឹកពណ៌ និងកម្រិតពន្លឺដែលបង្ហាញចេញពីផ្ទៃអេក្រង់របស់ vivo គឺមានភាពច្បាស់ដិតស្រស់ល្អ មិនធ្វើឲ្យយើងខកបំណងក្នុងការជាវយកទៅប្រើប្រាស់ឡើយ។ Y35 មានកាមេរ៉ាគោលចំនួន 3 គ្រាប់ សែនស័រមេទំហំ 50MP, សែនស័រ Macro និង​ Depth Sensor ទំហំ 2MP។ សម្រាប់លទ្ធភាពក្នុងការផ្តិតយករូបភាពចេញពីកាមេរ៉ាមេទំហំ 50MP របស់ vivo Y35 គឺមានគុណភាពច្បាស់ស្រស់ស្អាតមិនចាញ់កាមេរ៉ាស្មាតហ្វូនថ្នាក់ខ្ពស់មួយចំនួនលើទីផ្សារឡើយ។

អតិថិជនគ្រប់រូបដែលចង់បានស្មាតហ្វូនមានថ្មធំ គឺត្រូវម៉ាច់តែម្តង Y35 មានទំហំថ្មធំដល់ 5,000mAh សមត្ថភាពថ្មរបស់ Y35 សាកមួយពេញម្តងអាចកំដរលោកអ្នកបានដល់ពីរថ្ងៃ​ និងកាន់តែពិសេសទាន់ចិត្តតែម្តងជាមួយបច្ចេកវិទ្យាសាកល្បឿនលឿនកំលាំងដល់ទៅ 44W FlashCharg​ ដោយការសាកបំពេញថាមពលឲ្យថ្មពីចំនុចសូន្យភាគរយឡើងទៅ 70% ចាយពេលខ្ទង់ 34 នាទី។ ស្មាតហ្វូនស៊េរីថ្មីនេះ ក៏មានបំពាក់នូវសែនស័រស្កែន Fingerprints នឹងមុខងារ Face Wake ដោះសោរសុវត្ថិភាពផងដែរ។ បន្ថែមពីនេះនៅលើ vivo Y35 ក៏មានបំពាក់ប្រព័ន្ធការពារធូលីកម្រិត IPX5 និងប្រព័ន្ធការពារទឹកកម្រិតស្រាល IPX4 ថែមទៀតផង ដូចនេះយើងអាចជឿជាក់បានទៅលើការប្រើប្រាស់ដោយពុំភ័យខ្លាចនៅពេលដើរកាត់ភ្លៀងរលឹម ទឹកសាច ឬកំពប់លើដោយយថាហេតុនោះឡើយ។

យ៉ាងណាដែរ ចំណុចខ្លាំងប៉ុណ្ណឹងជាប់ចិត្តដែរទេ !! អាច Pre-order ចាប់ពីថ្ងៃទី 16 ធ្នូ នេះទៅ នឹងទទួលបាន Y35​ នៅថ្ងៃទី 23 ធ្នូ ខាងមុខនេះ តោះស្មាតហ្វូនដែលមានគុណភាពល្អ តម្លៃសមរម្យ មានមុខងារពិសេសៗ និងមានរាងស្អាតទាក់ទាញ ទំនើបទាន់សម័យ!! ដូច្នេះសូមអតិថិជនទាំងអស់ប្រញាប់រួសរាន់ទាន់មានកម្មវិធីថែមទាំងបានកាដូរ​ ប្រអប់បាយ​ នឹងកាតាបស្ពាយមួយដ៏ពិសេសទៀតផងនៅគ្រប់ហាងទូរស័ព្ទទូទាំងខេត្តក្រុងដែលមានតាំងលក់ផលិតផល vivo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]