កូរ៉េខាងត្បូង៖ ដូចដែលបានដឹងហើយថា ក្រុមតារាចម្រៀងស្រី BLACKPINK កំពុងធ្វើទេសចរណ៍ពិភពលោក Born Pink ដែលតារា​ស្រី​ទាំង​បួន​នាក់នេះ កំពុង​ទទួល​បាន​ការ​គាំទ្រ ពី​ហ្វេនៗគ្រប់​ទីកន្លែង​ដែល​ពួកគេ​ទៅ។ តែទោះជាយ៉ាងណា ក្រៅពីការសរសើរនោះ ក៏នៅមានរឿងចម្រូងចម្រាស លើអ៊ីនធឺណែត ជុំវិញនឹងឈុតសិ.ច.ស៊ី ក៏ដូចជា ក្បាច់រាំដែល Jennie បានបង្ហាញនៅក្នុងកម្មវិធីមួយ។

ក្នុងនោះដែរ យោងតាមគេហទំព័រ Koreaboo បានលើកឡើងថា ការប្រគុំតន្ត្រីរបស់ BLACKPINK ដែលធ្វើឡើងនៅទីក្រុងប៉ារីស (ប្រទេសបារាំង) ពីវីដេអូដែលថតដោយអ្នកគាំទ្រនៃការសម្តែងរបស់ Jennie នៅចុងបញ្ចប់នៃកម្មវិធី ត្រូវបានចែករំលែកយ៉ាងទូលំទូលាយ នៅលើបណ្តាញសង្គម ព្រមទាំងទទួលបានមតិអវិជ្ជមានជាច្រើន ខណៈដែលនៅក្នុងនោះ តារាស្រី Jennie បានបង្ហាញខ្លួន ពាក់​អាវទ្រ.នា.ប់​ ជាមួយ​នឹង​សំពត់​ខ្លី ហើយ មុន​ពេលឆាក​បិទ Jennie ក៏​បាន​សម្ដែង​ក្បាច់​រាំ​យ៉ាងញា.ក់​សា.ច់ ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅលើវេទិការ ក៏ដូចជា បណ្តាញសង្គមកូរ៉េជាច្រើននោះ វីដេអូនេះ បានទទួលនូវមតិអវិជ្ជមានយ៉ាងខ្លាំង ដែលភាគច្រើននៃការរិះគន់ចំៗ គឺទៅកាន់ តារាស្រីJennie ថា តារាចម្រៀងស្រីរូបនេះ ស្លៀកពាក់ជ្រុលហួសហេតុ ខុសពីទំនៀមទម្លាប់ដ៏ល្អ៕

ប្រភព៖ Kenh14

សូមទស្សនារូ​បភាពខាងក្រោម៖ 

Jennie
Jennie
Jennie
Jennie
Jennie
Jennie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]