រាជធានីភ្នំពេញ៖ ខណៈដែលរដូវកាលវិស្សមកាលកំពុងតែខិតមកដល់ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ( Hyatt Regency Phnom Penh) កំពុងផ្តល់ជូននូវព្រឹត្តិការណ៍ និងកញ្ចប់សេវាកម្មជាច្រើនដើម្បីអបអរថ្ងៃពិសេសជាមួយនឹងរចនាបទនិងភាពរីករាយ។ ក្នុងនាមជាសណ្ឋាគារប្រណិតលំដាប់ផ្កាយប្រាំថ្មីបំផុតនៅក្នុងរាជធានី ដែលមានទីតាំងនៅចំកណ្តាលបេះដូងរាជធានីភ្នំពេញ ហៃយ៉ាត់ រីជិនស៊ី មានកម្មវិធី និងកញ្ចប់ជាច្រើនសម្រាប់ជ្រើសរើស ដែលក្នុងនោះមានចាប់ពីការប្រារព្ធពិធីជាលក្ខណៈគ្រួសារ បទពិសោធន៍ទទួលទានអាហារ ក៏ដូចជាការប្រារព្ធពិធីជាក្រុម និងការស្នាក់នៅជាលក្ខណៈឯកជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Juan Mercadante ប្រធានគ្រប់គ្រងទូទៅនៃសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានថ្លែងថា៖

នៅយប់មុនថ្ងៃបុណ្យណូអែល ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នឹងផ្តល់ជូននូវអាហារពេលប៊ូហ្វេពេលល្ងាចនៅភោជនីយដ្ឋាន Market Café Restaurant & Lounge ជាមួយនឹងការកម្សាន្តពីក្រុមតន្រ្តីបន្តផ្ទាល់ កន្លែងលេងកម្សាន្តសម្រាប់កុមារ ក្រុមតន្រ្តីដើរ និងវត្តមានរបស់សាន់តាក្លូស តម្លៃប៊ូហ្វេត្រឹមតែ ៨៨ដុល្លារ++ ក្នុងមួយនាក់។ នៅភោជនីយដ្ឋាន FiveFive Rooftop Restaurant & Bar ឈុតអាហារល្ងាចមុនថ្ងៃបុណ្យណូអែល ក៏នឹងមានការកម្សាន្តផងដែរដូចជា DJសម្តែងផ្ទាល់ ក្រុមតន្រ្តីដើរ និងវត្តមានសាន់តាក្លូស តម្លៃ ១២៨ដុល្លារ++ ក្នុងមួយនាក់។

នៅថ្ងៃបុណ្យណូអែល ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នឹងផ្តល់ជូននូវអាហារប៊ូហ្វេ ជាមួយនឹងការកម្សាន្តពីវិចិត្រករគូសមុខ និងត្លុក ក្នុងតម្លៃត្រឹមតែ ៧៨ដុល្លារ++ ប៉ុណ្ណោះក្នុងមួយនាក់ នៅភោជនីយដ្ឋាន Market Café Restaurant & Lounge។ រីឯភោជនីយដ្ឋាន FiveFive Rooftop Restaurant & Bar បានរៀបចំអាហារពេលល្ងាចដ៏ប្រណិត សម្រាប់ថ្ងៃបុណ្យណូអែលជាមួយនឹងការសម្តែងវីយូឡុង DJ ក្រុមតន្រ្តីដើរ និងសាន់តាក្លូស តម្លៃ ១២៨ដុល្លារ++ ក្នុងមួយនាក់។ នៅ Metropole Underground ក៏មានពិធីជប់លៀងថ្ងៃបុណ្យណូអែលនៅថ្ងៃទី ២៤ និង ២៥ ខែធ្នូ ជាមួយនឹងការសម្តែងដោយក្រុមតន្រ្តី Gravity Band និង DJ រួមជាមួយឈុតអាហារពេលល្ងាច តម្លៃត្រឹមតែ ៦៨ដុល្លារ++ ក្នុងមួយនាក់។

នៅយប់ថ្ងៃឆ្លងឆ្នាំសកល ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ផ្តល់ជូនអាហារពេលល្ងាចនៅភោជនីយដ្ឋាន Market Café Restaurant & Lounge ជាមួយនឹងការសម្តែងរបស់ Tall Man តួត្លុក កន្លែងលេងកម្សាន្តសម្រាប់កុមារ គូសមុខនិងត្លុក និងការកម្សាន្តជាច្រើនទៀតក្នុងតម្លៃត្រឹមតែ ១២៨ដុល្លារ++ ក្នុងមួយនាក់។ បរិយាកាសដ៏អស្ចារ្យនៅភោជនីយដ្ឋាន FiveFive Rooftop ទទួលទានអាហារពេលល្ងាច និង​ទស្សនាការបាញ់កាំជ្រួចនៅថ្ងៃចូលឆ្នាំសកល តម្លៃត្រឹមតែ ១៦៨ដុល្លារ++ ក្នុងមួយនាក់ ជាមួយនឹងការកម្សាន្តផ្សេងៗដូចជា ការដើរបង្ហាញម៉ូដមេអំបៅ DJសម្តែងផ្ទាល់ និងការបង្ហាញវេទមន្តជាដើម។ ពិធីជប់លៀងឆ្លងចូលឆ្នាំ ២០២៣ នៅ Metropole Underground មានការកម្សាន្តពីDJ ក្រុមតន្រ្តីផ្ទាល់ និងការរាំ LED ក្នុងតម្លៃ ៩៨ដុល្លារ++ ក្នុងមួយនាក់ លើសពីនេះ ហៃយ៉ាត់ រីជិន ស៊ី ភ្នំពេញ មានទទួលរៀបចំពិធីជប់លៀងចុងឆ្នាំលក្ខណៈឯកជនជាមួយមិត្តរួមការងារ មិត្តភក្តិ ឬក្រុមគ្រួសារ។

ចូលចិត្តការសម្រាកលំហែកាយមែនទេ? ឥឡូវនេះជាឱកាសរបស់លោកអ្នកក្នុងការទទួលយកបទពិសោធន៍​​ដ៏ប្រណិតនិងពិសេសពី ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ លោកអ្នកអាចកក់បន្ទប់សណ្ឋាគារលំដាប់ផ្កាយប្រាំក្នុងតម្លៃត្រឹមតែ ១៦៨ ដុល្លារ+++ ក្នុងមួយយប់ (កក់យ៉ាងតិចពីរយប់) ស្នាក់នៅចន្លោះពីថ្ងៃទី ២៣ ដល់ ៣១ ខែធ្នូ ឆ្នាំ ២០២២។ កក់ថ្ងៃនេះដើម្បីទទួលបានឱកាសដ៏ពិសេសនេះ! លើសពីនេះ សណ្ឋាគារក៏បានផ្តល់ភាពងាយស្រួលសម្រាប់អ្នកស្រឡាញ់សត្វចិញ្ចឹម​ អាចយកសត្វចិញ្ចឹមស្នាក់នៅផងដែរ។

សូមអញ្ជើញចូលរួមជាមួយពួកយើងនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដើម្បីធ្វើឱ្យរដូវកាលវិស្សមកាលនេះជាបទពិសោធន៍ដែលអ្នកមិនអាចបំភ្លេចបាន។

អំពី ហៃយ៉ាត់ រីជិន ស៊ី ភ្នំពេញ

ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញបានបើកដំណើរការនៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ ដែលជាសណ្ឋាគារ ហៃយ៉ាត់ ដំបូងគេក្នុងរាជធានីភ្នំពេញ និងជាការបង្ហាញម៉ាកយីហោ ហៃយ៉ាត់ រីជិន ស៊ី ភ្នំពេញ នៅក្នុងព្រះរាជាណាចក្រអច្ឆរិយៈរបស់យើង។ ជាមួយនឹងបន្ទប់ស្នាក់នៅចំនួន ២៤៧ បន្ទប់ រួមទាំងបន្ទប់ស្នាក់នៅបែប residential-style suites ចំនួន ៤៣ បន្ទប់ សណ្ឋាគារ ហៃយ៉ាត់ រីជិន ស៊ី ភ្នំពេញ ថ្មីនឹងក្លាយទៅជាសណ្ឋាគារលំដាប់អន្តរជាតិដ៏ធំបំផុតនៅក្នុងទីក្រុង។ ស្ថិតនៅចំកណ្តាលនៃតំបន់វប្បធម៌ និងធុរកិច្ចនៃខណ្ឌដូនពេញ ធ្វើដំណើរហៃយ៉ាត់ត្រឹមតែ ៣០ នាទីពីអាកាសយានដ្ឋានភ្នំពេញ និង ចម្ងាយជិតបំផុតពីព្រះបរមរាជវាំង សារមន្ទីរជាតិ និងមាត់ទន្លេ។ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ផ្តល់ជូនអ្នកដែលមានដំណើរទេសចរធុរកិច្ច ជាមួយនឹងស្នាក់នៅបែបទំនើប និងមានភាពងាយស្រួល រួមជាមួយនឹងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រទេសកម្ពុជានៅក្នុងទីក្រុងដ៏ទាក់ទាញបំផុតមួយរបស់អាស៊ី។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ hyattregency.com ។ តាមដាន @HyattRegency នៅលើ Facebook, Twitter និង Instagram ហើយភ្ជាប់រូបភាពជាមួយ #HyattRegency ។

អំពី Hyatt Regency

ហៃយ៉ាត់ រីជិនស៊ី មានមោទនភាពក្លាយជាម៉ាកយីហោមួយដែល ធ្វើឱ្យការធ្វើដំណើរដោយគ្មានភាពតានតឹង និងពោរពេញដោយភាពជោគជ័យ។ ហៃយ៉ាត់ រីជិនស៊ីនៅក្នុងក្រុងក៏ដូចជាតាមតំបន់រមណីយដ្ឋាននាៗ ដែលមានទីតាំង ជាង ១៩៥ នៅក្នុងប្រទេសជាង ៣០ ជុំវិញពិភពលោក ជាកន្លែងជួបជុំគ្នាសម្រាប់គ្រប់ឱកាសនិងកម្មវិធី មានដូចជា កិច្ចប្រជុំអាជីវកម្មផ្ទាល់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ និងការបង្កើនភាពរីករាយនៃវិស្សមកាលគ្រួសារ។ ម៉ាកយីហោ នេះផ្តល់នូវបរិយាកាសដែលគ្មានភាពតានតឹងសម្រាប់ការជួបជុំគ្នាគ្មានដែនកំណត់ និងសេវាកម្ម តម្រូវតាមការពេញចិត្តរបស់អតិថិជន។ រចនាឡើងសម្រាប់ផលិតភាព និងសន្តិភាពនៃចិត្តរបស់យើង សណ្ឋាគារ និងរមណីយដ្ឋាន ហៃយ៉ាត់ រីជិនស៊ី ផ្តល់ជូននូវសេវាកម្ម និងបរិក្ខារពេញលេញ រួមទាំងកន្លែងសម្រាប់ធ្វើការ ចូលរួម ឬសម្រាកលំហែកាយ រួមទាំង ការធ្វើនិងរចនាម្ហូបគួរឱ្យកត់សម្គាល់; ប្រកបដោយបច្ចេកវិទ្យា-វិធីខ្ពស់; និងការប្រជុំដោយអ្នកជំនាញ និងអ្នករៀបចំផែនការកម្មវិធី ដែលអាចទុកចិត្តបានគ្រប់ជ្រុងជ្រោយ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ hyattregency.com។ តាមដាន @HyattRegency នៅលើ Facebook, Twitter និង Instagram ហើយភ្ជាប់រូបភាពជាមួយ #HyattRegency។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]