កម្សាន្ត៖ ពិតណាស់ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ដែលក្រុម រតនៈ វិបុល បានសាងភាពល្បីល្បាញលើបណ្ដាញសង្គមតាមរយៈការសម្ដែងរឿងខ្លីៗ ទាំងសាច់រឿងកំប្លែង និងបែបអប់រំ។ ជាពិសេស គ្រប់វីដេអូនីមួយៗ មានអ្នកចូលទស្សនាខ្ទង់លាន ហើយថែមទាំងមានអ្នកសរសើរច្រើនផងដែរ។ 

យ៉ាងណាមិញ បើក្រឡេកមើលការសម្ដែង ទោះបីម្នាក់ម្នាក់ៗមានវ័យក្មេង ប៉ុន្តែមានទេពកោសល្យ និងសមត្ថភាពអាចសម្ដែងបានយ៉ាងល្អដូចៗគ្នា។ មិនតែប៉ុណ្ណោះ មិនថាដើរតួអង្គបែបណា ប្រភេទណាក៏ក្មួយៗលោក រតនៈ វិបុល អាចសម្ដែងបានផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើក្រឡេកមើលក្មួយស្រីលោក រតនៈ វិបុល វិញ បច្ចុប្បន្នម្នាក់ៗធំពេញក្រមុំគ្រប់ៗគ្នា។ ចំណែកឯរីបសម្ផស្សក៏ស្រស់ស្អាតមិនចាញ់គ្នាប៉ុន្មានឡើយ។ ម្យ៉ាងគេចាប់អារម្មណ៍ឃើញថា មិនា ហៅមីងដុល្លារ យ៉ាយ៉ា រ៉ែត សុផល និង រក្សា ស្លៀកឈុតកូនក្រមុំម្នាក់ៗពិតជាស្រស់សោភា ស្អាតប្លែកតែម្ដង។ មួយវិញទៀត បន្ទាប់ពីហ្វេនបានឃើញតារាវ័យក្មេងទាំងនេះ តុបតែងខ្លួនស្លៀកឈុតកូនក្រមុំរួច ពួកគេលាន់មាត់សរសើរគ្រប់ៗគ្នា៕ 

ប្រភពរូប៖ Rathanak Vibol

សូមទស្សនារូបភាពខាងក្រោម៖

មិនា ហៅមីងដុល្លារ
មិនា ហៅមីងដុល្លារ
យ៉ាយ៉ា
យ៉ាយ៉ា
សុផល
សុផល
រ៉ែត រ៉ែត
រ៉ែត រ៉ែត
រក្សា
រក្សា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]