កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ១៦ ខែធ្នូ ក្រុមហ៊ុន Hook Entertainment បានប្រកាសថាក្រុមហ៊ុនបានបង់ប្រាក់ទាំងអស់ដែលជំពាក់ដល់តារាចម្រៀងប្រុស Lee Seung Gi បានផ្ទេរប្រាក់ចំនួន ៥ ពាន់លានវ៉ុន (ប្រហែល ៣.៨ លានដុល្លារ) ទៅគណនីធនាគារបស់តារាប្រុសរូបនេះ។

ទោះជាយ៉ាងនេះក្តី លោក Lee Seung Gi ក៏បានបញ្ជាក់ដែរថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនមិនទាន់បានផ្តល់របាយការណ៍ហិរញ្ញវត្ថុលម្អិត និងតម្លាភាព ដូចដែលលោកបានស្នើសុំនោះទេ។ តារា​ចម្រៀង​ប្រុស​រូប​នេះ​បាន​សម្ដែង​ការ​ខក​ចិត្ត​ថា ហាក់​ដូច​ជា Hook Entertainment គ្រាន់តែប្តឹងចង់បានលុយតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត រូបលោកបានចែករំលែកបន្ថែមទៀតថា មិនដឹងថាតើលុយនេះបែងចែកដោយរបៀបណាទេ ហើយក៏នៅតែមិនដឹងវិធីសាស្ត្រគណនារបស់ Hook ដូច្នេះ រូបលោក គិតថានឹងបន្តប្រយុទ្ធនៅចំណុចនេះតុលាការ" ។

ជាមួយគ្នានេះដែរ Lee Seung Gi អះអាងថា មូលហេតុដោយលោកប្តឹងក្រុមហ៊ុនមួយនេះ ព្រោះលោកមិនបានប្រាក់ឈ្នួល ទោនឹងការខិតខំប្រឹងប្រែង និងញើសឈាមរបស់មនុស្សម្នាក់ ដោយទាញយកប្រយោជន៍ពីភាពលោភលន់ ចង់បានរបស់អ្នកដ៏ទៃនោះទេ។

យ៉ាងណាមិញ Seung Gi ក៏​បាន​ប្រកាស​ថា​លោក​នឹង​បរិច្ចាគ​ប្រាក់​សរុប​ក្នុង​ករណី​នេះ​បន្ទាប់​ពី​កាត់​ថ្លៃ​វិវាទ​ដោយ​មិន​គិត​ពី​ចំនួន​ពិត។ លោក​គ្រោង​នឹង​ជួប​តំណាង​អង្គការ​សប្បុរសធម៌​ចាប់ពី​សប្តាហ៍​ក្រោយ ដើម្បី​ធ្វើ​ផែនការ​លម្អិត។

ជារួមមក ជាការពិតណាស់ លុយចំនួន៥ ពាន់លានវ៉ុនដែលទទួលបានថ្ងៃនេះ គឺជាចំនួនដ៏ច្រើន និងមានតម្លៃណាស់សម្រាប់លោក ព្រោះវាមានញើសពីក្មេងជំទង់អាយុ ២០ ឆ្នាំ និង ២០ ឆ្នាំរបស់តារាប្រុសរូបនេះ នេះការលើកឡើងរបស់ Lee Seung Gi។

នៅក្នុងខែវិច្ឆិកា Dispatch បានទម្លាយ ករណីដែល Hook Entertainment បានលួចប្រាក់ខែទាំងអស់ពីសកម្មភាពតន្ត្រីរបស់ Lee Seung Gi ក្នុងអំឡុងពេល ១៨ ឆ្នាំដែលតារាប្រុសរូបនេះ បានជ្រកកោង ជាសិល្បៈករក្នុងក្រុមហ៊ុនមួយនេះ។

ក្រោយពីលេចធ្លាយ Hook Entertainmentបាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីតារាចម្រៀងប្រុសបានចេញសេចក្តីថ្លែងការណ៍បដិសេធ និងស្នើសុំការបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុន នាយកក្រុមហ៊ុន Hook បានសុំទោស និងបញ្ជាក់ថាទៀតថា ទទួលខុសត្រូវទាំងស្រុងចំពោះជម្លោះជាមួយ Lee Seung Gi តែម្តង៕ 

ប្រភព៖ zingnews

សូមទស្សនារូបភាពខាងក្រោម៖

Lee Seung Gi
Lee Seung Gi
Lee Seung Gi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]