រាជធានីភ្នំពេញ៖ ថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២២ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីស្វាគមន៍ទូតសុច្ឆន្ទៈរបស់ខ្លួនជាផ្លូវការ គឺកំពូលតារាចម្រៀង មាស សុខសោភា ដែលប្រព្រឹត្តទៅក្នុងផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី។
នេះជាកិច្ចសហការមួយដ៏គួរឱ្យចាប់អារម្មណ៍ជាមួយតារាចម្រៀងដែលមានកិត្តិនាមល្បីក្នុងប្រទេស ក្នុងការរួបរួមផ្សព្វផ្សាយអំពីលក្ខណៈពិសេសៗពីផលិតផល និងសេវាហិរញ្ញវត្ថុរបស់អិលអូអិលស៊ី ដែលកំពុងផ្តល់ជូនអតិថិជន ក៏ដូចជាជំរុញការផ្លាស់ប្តូរពីការគ្រប់គ្រងសាច់ប្រាក់បែបប្រពៃណី មកជាការប្រើប្រាស់សេវាហិរញ្ញវត្ថុតាមបែបឌីជីថលដែលមានភាពងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់ សម្រាប់ប្រជាជនកម្ពុជាទាំងមូល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) បានមានប្រសាសន៍ឱ្យដឹងថា

លោកបានបន្ថែមថា នេះគឺជាសក្ខីភាពបន្ថែមទៀតក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរបស់ អិលអូអិលស៊ី ក្នុងការផ្តល់ជូនសេវាហិរញ្ញវត្ថុរបស់ខ្លួនឱ្យកាន់តែទូលំទូលាយដល់អតិថិជនរបស់យើង ក៏ដូចជាសម្រាប់ប្រជាជនកម្ពុជាទាំងមូលទាំងនៅទីក្រុង និងជនបទ ក្នុងការសម្រេចចិត្តជ្រើសរើសដៃគូហិរញ្ញវត្ថុដ៏ត្រឹមត្រូវដើម្បីភាពរីកចម្រើនជាមួយគ្នា ហើយក៏អាចបង្កើននូវទំនុកចិត្តកាន់តែប្រសើរឡើងថែមទៀត ពីសំណាក់អតិថិជន និងសាធារណជនទាំងថ្នាក់ជាតិ និងអន្តរជាតិ។
អ្នកនាង មាស សុខសោភា ទូតសុច្ឆន្ទៈរបស់ អិលអូអិលស៊ី(ខេមបូឌា) ក៏បានថ្លែងដែរថា

គួរបញ្ជាក់ដែរថា អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូននូវសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ដ៏មានទំនុកចិត្តខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតនូវលទ្ធផលវិជ្ជមានយូរអង្វែងដល់សហគមន៍ ព្រមទាំងបង្កើតតម្លៃដល់គ្រប់ភាគីពាក់ព័ន្ធ។


អំពីអិលអូអិលស៊ី (ខេមបូឌា)
បច្ចុប្បន្ន អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដែលធំជាងគេលំដាប់ទី៣ នៅក្នុងប្រទេសកម្ពុជា បើគិតទៅសមតុល្យប្រាក់បញ្ញើ ផលបត្រឥណទាន និងចំនួនអតិថិជន។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ អិលអូអិលស៊ី មាន៖
-ទ្រព្យសកម្មសរុប ប្រមាណ ១.៤៧០ លានដុល្លារអាមេរិក ដែលកើនឡើង ២០% ធៀបនឹងឆ្នាំ២០២១។
-ផលបត្រឥណទាន/ប្រាក់កម្ចីអតិថិជន មានចំនួនជាង ១.២៤៨ លានដុល្លារអាមេរិក ដែលកើនឡើងប្រមាណ ២០% ធៀបនឹងឆ្នាំ២០២១។
-សមតុល្យប្រាក់បញ្ញើរបស់អតិថិជនមានប្រមាណ ៧៦០ លានដុល្លារអាមេរិក ដែលកើនឡើង ៣០% ធៀបនឹងឆ្នាំ២០២១។
-បុគ្គលិកសរុបមានចំនួនជាង ៣.៥០០នាក់ ដែលកំពុងបម្រើសេវាឥណទានជូនអតិថិជនប្រមាណ៣៥ ម៉ឺននាក់ និងបម្រើសេវាប្រាក់បញ្ញើជូនអតិថិជនប្រមាណ៥២ ម៉ឺននាក់៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
❖ផ្នែកទំនាក់ទំនងអតិថិជន៖023 991 991
❖អ៊ីមែល៖[email protected]
❖ គេហទំព័រ៖ www.lolc.com.kh
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]