ហុងកុង៖ ជាការពិតណាស់ ក្រៅពីអាជីពជាតារាសម្ដែងហុងកុងដ៏ល្បីមួយរូប ដែលធ្វើឲ្យទស្សនិកជនកាន់តែពេញចិត្តហើយនោះ តារាសម្ដែងប្រុស លោក Raymond Lam ក៏បានទាញយកចំណាប់អារម្មណ៍ទៅលើជីវិតរស់នៅបែបឯកជន ជាពិសេស តារាប្រុសរូបនេះ ក៏កំពុងតែប្រកបមុខជំនួញផ្ទាល់ខ្លួន ផងដែរ។
ហើយអ្វីដែលកាន់តែគួរឲ្យយកចិត្តទុកដាក់នោះគឺ ថ្មីៗនេះ តាមរយៈប្រភព QQ បានបង្ហាញឱ្យដឹងថា ពីទ្រព្យសម្បត្តិ បច្ចុប្បន្ន របស់តារាប្រុសរូបនេះ ដែលជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន មានជាង ១០០ លានយន់ (ប្រហែល ១៤,៣ លានដុល្លារ)។ ហើយក្រៅពីចំណូលពីវិស័យសិល្បៈ តារាប្រុស Raymond Lam ថែមទាំងអាចរកប្រាក់ចំណេញពីអាជីវកម្មភោជនីយដ្ឋាន និងបារជាមួយប្អូនប្រុស ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ គេបានដឹងទៀតថា លោក Raymond Lam និងប្អូនប្រុសរបស់ខ្លួន គឺជាអ្នកស្នងមរតកនៃទ្រព្យសម្បត្តិជាង ២ ពាន់លានយន់ (ប្រហែល ២៨៦ លានដុល្លារ) ពីឪពុក។ ហើយជីវិតគ្រួសារជាអ្នកមាន ព្រមទាំងមានប្រាក់ចំណូលខ្ពស់នេះ គឺអាចជួយឱ្យ តារាប្រុសរូបនេះ មានជីវិតសុខស្រួល ខណៈដែលបច្ចុប្បន្ន គ្រួសាររបស់លោក រស់នៅក្នុងវីឡាប្រណីតមួយក្នុងទីក្រុងហុងកុង ដែលមានតម្លៃជាង ៦០ លានហុងកុង (ប្រហែល ៧,៧ លានដុល្លារ) ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]