រាជធានីភ្នំពេញ ៖ ដូចដែរមហាជនបានជ្រាបរួចមកហើយថា កាលពីប៉ុន្មានខែមុននេះ ពិធីភ្ជាប់ពាក្យរបស់តារាស្រី ជា ស្រីនា និងតារាប្រុស ហេង សុខវិសាល ធ្វើឲ្យកក្រើកផ្អើលស្ទើរកន្លះប្រទេសទៅហើយ សូម្បីតែបុគ្គលល្បីៗ មានមុខមាត់ក្នុងសង្គម ក៏សាទរចំពោះពិធីមង្គលនេះផងដែរ។
យ៉ាងណាមិញ គូស្នេហ៍ជាInfluencerមួយគូនេះ បានធ្វើឲ្យគេឯងនាំគ្នាផ្ទុះការកោតសរសើរ សាកសមគ្នាឥតទាស់ មិនថាជា ការសិក្សា ការងារ ឬ បុគ្គលិកលក្ខណៈ ពោលគឺល្អទាំងព្រង មួយវិញទៀត ថ្មីៗនេះ តារាស្រី ជា ស្រីនា បង្ហើបតម្រុយទុករយៈពេលច្រើនឆ្នាំបន្តទៅទៀត ទើបគិតគូរពីរឿងរៀបការ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមូលហេតុចម្បងតារាស្រីរូបនេះ បញ្ជាក់ច្បាស់ៗថា ការសន្សំលុយដើម្បីរៀបចំពិធីមង្គលការគឺមិនសំខាន់ខ្លាំង ដូចអ្វីដែល សាមីខ្លួនសងខាងត្រូវត្រៀមលក្ខណៈឲ្យរួចរាល់ក្នុងការកសាងគ្រួសារ ព្រោះគម្រោងក្រោយរៀបការសំខាន់ជាង ថាតើនឹងត្រូវរៀបចំអ្វីបន្ត រាប់តាំងពីក្រោយមានកូន និងការរកទីជម្រកស្នាក់នៅក្រោយពេលរៀបការរួច ម្យ៉ាងទៀត ពិធីមង្គលការក៏មិនចំណាយច្រើននោះឡើយ ធ្វើតាមលទ្ធភាពដែលអាចទៅរួចគឺគ្រប់គ្រាន់ហើយ ប៉ុន្តែប្រសិនបើយើងមានពិធីរៀបការក្នុងក្តីស្រមៃ ទើបទាមទារត្រូវចំណាយច្រើន។
យ៉ាងណាមិញ ឃើញតារាស្រី ជា ស្រីនា ចេះគិតគូរវែងឆ្ងាយពីរឿងជីវិតគ្រួសារទាំងវ័យក្មេងដូច្នេះ ធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍និងកោតសរសើរខ្លាំង ជាពិសេសសម្តីប៉ុន្មានឃ្លារបស់តារាស្រីរូបនេះ កំពុងទាក់ទាញការពេញចិត្តខ្លាំងពីស្រទាប់យុវវ័យ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]