ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុន ជីប ម៉ុង លែន និង ក្រុមហ៊ុន ជីប ម៉ុង រីថែល បានរួមគ្នាប្រារព្ធកម្មវិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ គម្រោង ផាកលែន 50M ទី III និងផ្សារទំនើប ជីប ម៉ុង 50M ដែលមានទីតាំងស្ថិតនៅលើផ្លូវព្រៃសចំងាយត្រឹមតែ ១០នាទី ពីច្រមុះជ្រូកស្ទឹងមានជ័យ បត់ស្តាំតាមស្តុបផ្សារ ចំការដូង។ 

រូបភាពក្នុងកម្មវិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោង ផាកលែន 50M ទី III
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពក្នុងកម្មវិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោង ផាកលែន 50M ទី III

កម្មវិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រួមគ្នានេះ ធ្វើឡើងដើម្បីប្រកាសពីការមកដល់ និងដំណើរការសាងសង់ផ្សារទំនើប ធំជាងគេក្នុងតំបន់ ជីប ម៉ុង 50M ម៉ល ក៏ដូចជាត្រៀមប្រកាសកម្មវិធីបើកលក់ជាផ្លូវការគម្រោងថ្មីផាកលែន 50M ទី III  នៅដើមឆ្នាំ២០២៣ ខាងមុខនេះ ផងដែរ។

រូបភាពក្នុងកម្មវិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោង ផាកលែន 50M ទី III
រូបភាពក្នុងកម្មវិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោង ផាកលែន 50M ទី III

គម្រោង ផាកលែន 50M ទី III នេះនឹងនាំមកជូននូវ ទីតាំងថ្មី ប្រភេទផ្ទះថ្មី និងមុខងារប្រើប្រាស់កាន់តែសម្បូរបែប  ដែលនឹងធ្វើឱ្យអតិថិជន ទទួលបាននូវបទពិសោធន៍រស់នៅថ្មី ដ៏ពេញលេញ តាមរយ:

១.  សួនឧទ្យាន 50Mដ៏វែងសន្ឋឹង មានធម្មជាតិបៃតងស្រងាត់ ខ្យល់អាកាសបរិសុទ្ឋដ៏ស្រស់ស្រាយ ពេញ ៣៦៥ ថ្ងៃ ត្រៀមស្វាគមន៍អតិថិជនជាស្រេច  ក្រោយបញ្ចប់ការសាងសង់រួចរាល់ ១០០% ហើយ ។

២. ក្លឹបហោស៍ 50M ទំនើប ដែលមានបំរើជូននូវមុខងារសម្បូរបែបប មានបំពាក់ឧបករណ៏កីឡាទំនើបៗ អាងហែលទឹកដ៏ស្រស់ស្រាយ និងកន្លែងធ្វើការរួមដ៏មានផាសុកភាព គ្រោងនឹងដាក់ដំណើរការរបម្រើជូនអតិថិជន ក្នុងពេលឆាប់ៗនេះ។ 

៣. ផ្សារទំនើប ជីប ម៉ុង 50M ដែលនឹងត្រូវបានសាងសង់ដោយមានកម្ពស់ ២ ជាន់ លើផ្ទៃដីសរុបចំនួន ១៥០០០ ម៉ែត្រការ៉េ ជាផ្សារទំនើបដ៏ធំជាងគេក្នុងតំបន់ចំការដូង ផ្តល់ជូននូវភាពងាយស្រួល និង ស៊ីវីល័យក្នុងការរស់នៅ តាមរយះមុខងារកម្សាន្តរួមមាន ៖ រោងភាពយន្ត ផ្សារទំនើប ហាងលក់ទំនិញ កន្លែងញ៉ាំអាហារនិងភេសជ្ជៈឆ្ងាញ់ៗ និងហាងសម្លៀកបំពាក់ ដែលនឹងមានម៉ាកយីហោល្បីៗ ជាច្រើនទៀត។

រូបភាពក្នុងកម្មវិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោង ផាកលែន 50M ទី III
រូបភាពក្នុងកម្មវិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោង ផាកលែន 50M ទី III
រូបភាពក្នុងកម្មវិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោង ផាកលែន 50M ទី III

ជាមួយនឹងមហាវិថី ឈុន គង់ ដ៏ថ្មីសន្លាង ១ខ្សែ មានចម្ងាយ ៥ គីឡូម៉ែត និងទទឹង ៥០ ម៉ែត ផ្សារភ្ជាប់តំបន់ចម្ការដូង ទៅកាន់ផ្លូវជាតិលេខ២ កាត់តាមផ្លូវ ៦០ម៉ែត្រ ពិតជាធ្វើអោយគម្រោង ផាកលែន 50M កាន់់តែកៀកបង្កើយ មានផ្លូវខ្វាត់ខ្វែង ក្លាយជាតំបន់ដ៏មានសក្កានុពលខ្លាំងសម្រាប់ការរស់នៅ និងប្រកបអាជីវកម្មគ្រប់ប្រភេទ។

រូបភាពក្នុងកម្មវិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោង ផាកលែន 50M ទី III
រូបភាពក្នុងកម្មវិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោង ផាកលែន 50M ទី III

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹង ជីប ម៉ុង លែន សូមតាមដានទំព័រហ្វេសប៊ុក @chipmongland   ឬទាក់ទងផ្នែកលក់ តាមរយៈលេខទូរស័ព្ទ៖ 𝟎𝟔𝟏 𝟗𝟗𝟕 𝟖𝟖𝟖 និងតាមតេឡេក្រាម t.me/chipmongland។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹង ការជួលទីតាំងផ្សារទំនើប ជីប ម៉ុង 50M សូមតាមដានទំព័រហ្វេសប៊ុក @chipmongretails  ឬ តាមរយៈលេខទូរស័ព្ទ៖ 070 822 822 ឬ 096 888 9 888 និងតាមតេឡេក្រាម t.me/Chipmongretails។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]