បរទេស៖ គឺជារឿងដ៏រីករាយយ៉ាងខ្លាំងសម្រាប់ កីឡាករ លោក Lionel Messi បន្ទាប់ពី រូបលោក និងក្រុមជម្រើសជាតិអាហ្សង់ទីន អាចដណ្ដើមយកជ័យជម្នះ នៅក្នុងការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា ដែលនៅក្នុងនោះរូបលោក ក៏ទទួលបានការគាំទ្រយ៉ាងធំធេង ពីភរិយានាង Antonela Roccuzzo តែម្ដង។

យ៉ាងណាមិញ ងាកមកចាប់អារម្មណ៍នឹងរឿងទំនាក់ទំនងរបស់គូស្វាមីភរិយានេះវិញ គឺកាន់តែធ្វើឲ្យហ្វេនៗរំភើបចិត្តមួយកម្រិតទៀត នៅពេលដែលបានដឹងថា នេះគឺជាស្នេហ៍ដ៏ស្អិតរមួត ព្រមទាំងមានភាពរឹងមាំ ក្រោយពីបានឃើញរូបភាពរបស់ពួកគេ កាលពីមុន មកទល់នឹងបច្ចុប្បន្ននេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ក្រោយពីបានសាងស្នេហ៍នឹងគ្នារយៈពេល ប្រមាណជាង ១៥ ឆ្នាំហើយនោះ ពួកគេអ្នកទាំងពីរ នៅតែនៅក្បែរគ្នា ចាំលើកទឹកចិត្តគាំទ្រគ្នាទៅវិញទៅមក មិនថាជួបទុក្ខលំបាកក្នុងកាលៈទេសៈណានោះឡើយ ដែលនេះគឺជាមូលហេតុមួយ​ធ្វើឲ្យហ្វេនៗទស្សនា កាន់តែពេញចិត្ត ក៏ដូចជាកោតសរសើរចំពោះទំនាក់ទំនងប្ដីប្រពន្ធរបស់អ្នកទាំងពីរ៕

ប្រភព៖ AMS Infotainment

សូមទស្សនារូបភាពខាងក្រោម៖ 

Messi
Messi និង ភរិយា
ភរិយា Messi
Messi និង ភរិយា
Messi និង ភរិយា
Messi និង គ្រួសារ
Messi និង ភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]