រាជធានីភ្នំពេញ ៖ ដូចដែរបានជ្រាបរួចមកហើយថា ក្រោយមានបញ្ហាចម្រូងចម្រាស់ជាមួយនឹង អតីតភរិយាកក្រើកបណ្តាញសង្គមម្តងហើយម្តងទៀត ដែលត្រូវគេរំពឹងថា ដោយសារតែ លោក ឌួង ឆាយ និងអតីតភរិយាសុទ្ធតែ ចង់បានកូនៗយកទៅចិញ្ចឹមដូចគ្នា ប៉ុន្តែមិនដាច់ស្រឡះ ទើបមានសម្តីផ្លែផ្កាឲ្យគ្នាទៅវិញទៅមកជារឿយៗ។

យ៉ាងណាមិញ ងាកត្រឡងប់ក្រោយ៩ខែមុន គេក្រឡេកឃើញលោក ឌួង ឆាយ ចូលរោងភ្ជាប់ពាក្យជាមួយនឹងនារីវ័យក្មេងស្រស់ស្អាតម្នាក់ ជាកូនអ្នករកស៊ីលក់មាស-ប្លាទីន នៅក្នុងផ្សារចំបក់ ខេត្តតាកែវ ជាដៃគូដែលអ្នកម្តាយជាអ្នកផ្គូផ្គងឲ្យ ម្យ៉ាងទៀតក៏ត្រូវជាសាច់ថ្លៃរបស់ប្អូនថ្លៃស្រីខ្លួនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង គ្រាន់តែផ្ទុះរឿងភ្ជាប់ពាក្យបានគូដណ្តឹងស្អាតមក លោក ឌួង ឆាយ តែងបង្ហោះសារសរសើរពីគូដណ្តឹង១៨ឆ្នាំរបស់ខ្លួនពេញៗមាត់ ជាងនេះទៅទៀត តែងបង្ហាញភាពផ្អែមល្អែមនឹងគ្នាជារឿយ ផ្ទុយទៅវិញ ឃើញរាងស្ងាត់ មហាជនភាគច្រើនស្មានតែមានបញ្ហាទៅហើយ ។

ប៉ុន្តែ ជាក់ស្តែង ថ្មីៗនេះ រូបលោកបានបង្ហោះសារសរសើរពីគូដណ្តឹងពេញៗមាត់យ៉ាងដូច្នេះថា ៖

ឌួង ឆាយ

បើចង់ដឹងឲ្យកាន់តែច្បាស់បន្ថែមទៀត​នោះ តោះទៅមើលរូបភាពខាងក្រោម ៖

លោក ឌួង ឆាយ និងគូដណ្តឹង
លោក ឌួង ឆាយ និងគូដណ្តឹង
លោក ឌួង ឆាយ និងគូដណ្តឹង
លោក ឌួង ឆាយ និងគូដណ្តឹង
សំណេរលោក ឌួង​ ឆាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]