ភ្នំពេញ៖ ពិតណាស់ អ្នកដែលនិយមលេងបណ្ដាញសង្គម ប្រាកដជាបានស្គាល់ Influencerវ័យក្មេងលោក រស្មី ដែលនិយមបង្ហោះទាក់ទងនឹងចំណេះដឹង និងកន្លែងដើរលេងជាដើម។ ដោយវីដេអូនីមួយដែលលោកបានបង្ហោះម្ដងៗមានអ្នកចាប់អារម្មណ៍ និងចូលទស្សនាច្រើនផងដែរ។ 

យ៉ាងណាមិញ បើក្រឡេកមើលជីវិតឯកជនមួុរយៈចុងក្រោយរបស់ កំលោះញញឹមស្រស់ រស្មី គេដឹងថាកំពុងមានទំនាក់ទំនងស្នេហាជាមួយនារីរូបស្អាតម្នាក់មានឈ្មោះ Ailin។ ក្រោយបង្ហាញមុខសង្សារ គេឃើញគូស្នេហ៍មួយគូនេះ មានភាពផ្អែមល្ហែម ហើយយល់ចិត្តគ្នាតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បន្ទាប់ពីទាក់ទងគ្នាបានមួយរយៈ កាលពីម្សិលមិញនេះ រស្មី និងគូស្នេហ៍ បានដឹកដៃគ្នាចូលរោងភ្ជាប់ពាក្យ ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលរំភើប និងជូនពរអ្នកទាំងពីរគ្រប់ៗគ្នាតែម្ដង។ បើក្រឡេកមើលទិដ្ឋភាពក្នុងពិធីភ្ជាប់ពាក្យគូស្នេហ៍មួយគូនេះ ធ្វើឡើងយ៉ាងអធឹកអធម។ ហើយបើងាកទៅមើលពេលគូដណ្ដឹងថ្មីថ្មោង ពេលស្លៀកឈុតកូនក្រមុំកូនកំលោះ ឃើញថាស្រស់ស្អាតសង្ហាសាកសមគ្នាខ្លាំង៕ 

សូមទស្សនារូបភាពខាងក្រោម៖

លោក រស្មី
លោក រស្មី និងគូដណ្ដឹង
លោក រស្មី និងគូដណ្ដឹង
លោក រស្មី និងគូដណ្ដឹង
លោក រស្មី និងគូដណ្ដឹង
លោក រស្មី និងគូដណ្ដឹង
លោក រស្មី និងគូដណ្ដឹង
លោក រស្មី និងគូដណ្ដឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]