តៃវ៉ាន់៖ ថ្មីៗនេះ យោងតាមទំព័រ 163 បានរាយការណ៍ថា តារាសម្ដែងស្រី Barbie Hsu បានចាកចេញពីផ្ទះវីឡាដែលអតីតស្វាមីរបស់នាង លោក Wang Xiaofei បានទិញ និងបានផ្លាស់ទីទៅអចលនទ្រព្យមួយផ្សេងទៀត នៅក្រោមឈ្មោះរបស់នាង ដែល ផ្ទះថ្មីរបស់ តារាស្រីរូបនេះ មានទីតាំងនៅក្នុងបរិវេណជិត សារមន្ទីរសិល្បៈ។
ក្នុងនោះដែរ តាមរយៈប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បានឲ្យដឹងថា តារាស្រី Barbie Hsu បានចាកចេញពីផ្ទះដែលនាងធ្លាប់រស់នៅអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារតែ មានអ្នកថតរូប paparazzi តែងតែនៅជុំវិញផ្ទះរបស់នាង។ ហើយនេះ គឺជាផលប៉ះពាល់ដល់ជីវិតឯកជនរបស់ Barbie Hsu ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំឮកផងដែរថា កាលពីពេលកន្លងមក តារាស្រី Barbie Hsu តែងតែចង់ការពារកេរ្តិ៍ឈ្មោះស្វាមីថ្មីរបស់នាង ខណៈដែលអតីតស្វាមីធ្លាប់បានរិះគន់ប្ដីថ្មី ថាជាអ្នកដែលរស់នៅ ប្រើផ្ទះ និងគ្រឿងសង្ហារិមដែលអតីតស្វាមី បានទុកចោល។ ម៉្យាងវិញទៀត ដោយសារតែមិនចង់ឲ្យមាន រឿងអា.ស្រូ.វជាមួយអតីតស្វាមី ដែលធ្វើឲ្យប៉ះពាល់ដល់ជីវិតគូស្វាមីភរិយាថ្មីថ្មោងនោះ ទើបតារាស្រីរូបនេះ បានសម្រេចចិត្តផ្លាស់ចេញពីកន្លែងចាស់៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]