ភ្នំពេញ៖ អេសស៊ីជី (SCG) ដែលជាក្រុមហ៊ុនពហុសាជីវម្មឈានមុខគេនៅក្នុងតំបន់អាស៊ាន បានផ្ដល់អាហារូបករណ៍ដល់សិស្សវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យចំនួន ២៧០ នាក់ ជាថ្មីម្ដងទៀត នៅក្នុងដំណើរការយុទ្ធនាការអាហារូបករណ៍ “ចែករំលែកក្ដីសុបិន” របស់ខ្លួនដែលធ្វើឲ្យចំនួនសិស្ស និងនិស្សិតទទួលអាហារូបករណ៍ពីកម្មវិធីរបស់ក្រុមហ៊ុន កើនឡើងដល់ជាង ១៥០០ នាក់ ក្រោយពេលអនុវត្តអស់រយៈពេល ៩ ឆ្នាំមកនេះ។
ក្នុងឆ្នាំនេះ អេសស៊ីជី ផ្ដល់កញ្ចប់អាហារូបករណ៍ចំនួន ២៧០ នាក់ ដែលក្នុងនោះ ២៥០ នាក់ជាសិស្សវិទ្យាល័យ ចំណែកឯ ២០ នាក់ផ្សេងទៀត ជានិស្សិតដែលកំពុងបន្តការសិក្សារបស់ខ្លួននៅ សាកលវិទ្យាល័យនានា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក រ៉ាត់ឆាយុទ្ធ កាសេមឆៃសិរី (Ratchayut Kasemchaisiri) អគ្គនាយកក្រុមហ៊ុន អេសស៊ីជី កម្ពុជា មានប្រសាសន៍ថា ការអប់រំត្រូវបានចាត់ទុកថាជាគោលដៅមួយ ក្នុងចំណោមគោលដៅធំបីនៃការងារទំនួលខុសត្រូវសង្គមពីក្រុមហ៊ុន អេសស៊ីជី ដែលការងារគោលដៅពីរផ្សេងទៀតរួមមាន ការថែទាំសុខភាព & សុខុមាលភាព និងបរិស្ថាន។

លោក រ៉ាត់ឆាយុទ្ធ កាសេមឆៃសិរី (Ratchayut Kasemchaisiri) មានប្រសាសន៍ថា៖
ពិធីប្រគល់អាហារូបករណ៍ មានការចូលរួមជាអធិបតី ដោយអនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សោម រតនា និងឯកអគ្គរាជទូតព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឈើដគៀត អត្ថកន។
ឯកឧត្តម សោម រតនា មានប្រសាសន៍ថា បណ្ដាក្រុមហ៊ុនឯកជន មានដូចជា អេសស៊ីជី ជាដើម សុទ្ធតែដើរតួនាទីសំខាន់នៅក្នុងការជួយគាំទ្រដល់ការងាររបស់រាជរដ្ឋាភិបាលលើវិស័យអប់រំនៅក្នុងប្រទេស។

ឯកឧត្តម សោម រតនា មានប្រសាសន៍ថា៖
ឯកអគ្គរាជទូតប្រទេសថៃប្រចាំកម្ពុជា ឯកឧត្តម ឈើដគៀត អត្ថកន មានប្រសាសន៍ថា ក្នុងប្រទេសមួយ ដូចជាប្រទេសកម្ពុជាជាដើម ពុំមានអ្វីដែលប្រសើរជាងយុវជនជំនាន់ក្រោយដែលមានភាពខ្លាំង និងមានសក្ដានុពលនោះទេ។

ឯកឧត្តម ឈើដគៀត អត្ថកន មានប្រសាសន៍ថា៖
ប្អូនប្រុស ខុម កែវ ជានិស្សិតផ្នែកវេជ្ជបណ្ឌិតឆ្នាំទី៤ ដែលទទួលអាហារូបករណ៍ពីអេសស៊ីជី បានបង្ហាញពីក្ដីសប្បាយរីករាយរបស់ខ្លួន ក្រោយទទួលបានការគាំទ្រអាហារូបករណ៍នេះ។
ប្អូនប្រុស ខុម កែវ បាននិយាយថា៖

ដំណើរការយុទ្ធនាការអាហារូបករណ៍ “ចែករំលែកក្ដីសុបិន” របស់ក្រុមហ៊ុន អេសស៊ីជី ត្រូវបានដាក់ឲ្យដំណើរការនៅឆ្នាំ ២០១៤ ហើយកម្មវិធីនេះបានផ្ដល់អាហារូបករណ៍ ដល់សិស្សនិស្សិតដែលរៀនពូកែ មានឆន្ទៈក្នុងការបន្តការអប់រំនៅថ្នាក់ឧត្តមសិក្សា និងត្រូវការជំនួយហិរញ្ញវត្ថុដើម្បីសម្រេចក្ដីសុបិនរបស់ខ្លួន ហើយចេះយកចិត្តទុកដាក់ចំពោះសហគមន៍ និងគោរពចំពោះឪពុកម្ដាយ និងចាស់ព្រឹទ្ធាចារ្យ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]