បរទេស៖ កាលពីយប់ថ្ងៃទី១៨ ខែធ្នូ ការប្រកួតចុងក្រោយនៃព្រឹត្តិការណ៍ World Cup 2022 រវាងអាហ្សង់ទីន និងបារាំង បានប្រព្រឹត្តទៅយ៉ាងអធិកអធម ព្រមទាំងក្ដីរំភើបជាមួយនឹងលទ្ធផលចុងក្រោយ ដែលក្រុមជម្រើសជាតិអាហ្សង់ទីន បានគ្រងតំណែងជើងឯកជាលើកទី៣។

ដោយឡែក ដោយសារតែស្រុកកំណើតបានទទួលជ័យជម្នះ សម្រាប់បវរកញ្ញាអាហ្សង់ទីន Miss Grand Argentina 2020 នាង Mariana Varela និងមិត្តស្រីភេទដូចគ្នា ដែលជា Miss Grand Puerto Rico 2020 Fabiola Valentín ក៏បានចែករំលែកពេលវេលាដ៏រីករាយជាមួយគ្នា យ៉ាងផ្អែមល្ហែម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ គូស្នេហ៍របស់បវរកញ្ញាទាំងពីររូបនេះ ថែមទាំង​បាន​ចូល​រួម​ជាមួយ​ហ្វូង​មនុស្ស ​នៅ​ភោជនីយដ្ឋាន​មួយ​ដើម្បី​ រីករាយ​នឹង​ការ​ប្រកួត​ ក៏ដូចជា ចូលរួមអបអរ​សម្រាប់​ប្រទេស​អាហ្សង់ទីន ខណៈដែលអ្នកទាំងពីរបានបង្ហាញខ្លួន ពាក់អាវលេខ 10 របស់ Messi ពេលទស្សនាវគ្គផ្តាច់ព្រ័ត្រ ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Mariana Varela
Fabiola Valentín
បវរកញ្ញាទាំងពីរ
បវរកញ្ញាទាំងពីរ
Mariana Varela
Fabiola Valentín
បវរកញ្ញាទាំងពីរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]