តៃវ៉ាន់៖ ថ្មីៗនេះ យោងតាមគេហទំព័រ ETtoday បានរាយការណ៍ថា ការកា.ត់ក្តីនៃជម្លោះប្រាក់ឧបត្ថម្ភ ក្រោយការលែងលះរវាង តារាស្រី Barbie Hsu និងអតីតស្វាមី លោក Wang Xiaofei ក៏បានធ្វើឡើងនៅទីក្រុងតៃប៉ិ (តៃវ៉ាន់) ខណៈដែលអ្នកទាំងពីរ មិនបានមកតុលាការនោះទេ ដោយបានបញ្ជូនមេធាវីទៅតំណាងពួកគេ នៅក្នុងវិវាទ មួយនេះ។
ម៉្យាងវិញទៀត ការកាត់ក្តីនេះត្រូវបានធ្វើឡើងដោយបិទជិត ខណៈដែលមាន ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនធំបានឡោមព័ទ្ធតុលាការ។ ហើយនៅកន្លែងកើតហេតុផ្ទាល់ ខាងមេធាវី ក៏បានបដិសេធមិនចែករំលែកព័ត៌មានពាក់ព័ន្ធនឹងករណីនេះ ដើម្បីកុំឱ្យមានបញ្ហាដល់កូនក្តី ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ចំពោះ លោក Wang Xiaofei ស្រាប់តែត្រូវបានគេដឹងថា លោកបានដាក់ញត្តិទៅតុលាការដើម្បីបដិសេធ ពីសំណើរបង្កកទ្រព្យសម្បត្តិនៅតៃវ៉ាន់ ដែលបានចោទ.ថា បានរំលោភលើកិច្ចព្រមព្រៀងលែងលះរបស់ Barbie Hsu។ ហើយខាងតុលាការក៏កំពុងពិចារណា លើការខូចខាតសេដ្ឋកិច្ចពី ការបញ្ឈប់ការឧបត្ថម្ភធន របស់លោក Wang Xiaofei ដល់ Barbie Hsu ។ ដូច្នេះហើយ ទ្រព្យសម្បត្តិរបស់អ្នកជំនួញរូបនេះ នៅឯស្រុកកំណើតរបស់អតីតប្រពន្ធខ្លួន ត្រូវដាក់ជាកំហិតក្នុងការប្រើប្រាស់ និងផ្ទេរជាបណ្ដោះអាសន្ន រហូតដល់បណ្ដឹងត្រូវបានបញ្ចប់។
គួររំឮកផងដែរថា កាលពីពាក់កណ្តាលខែមករា តារាស្រី Barbie Hsu បានដាក់ពាក្យបណ្តឹងទៅតុលាការតៃប៉ិ ដោយចោទប្រកាន់អតីតស្វាមី លោក Wang Xiaofei ពីបទរំ.លោ.ភ.លើកិច្ចព្រមព្រៀងលែងលះ ហើយនាងក៏បានស្នើឲ្យអាជ្ញាធរ អនុវត្តទ្រព្យសម្បត្តិរបស់អតីតស្វាមីនៅតៃវ៉ាន់ ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]