ភ្នំពេញ៖ ពិតណាស់ បើនិយាយដល់កំលោះសង្ហា និយមលេងស្ទាយ៍បែបតារាកូរ៉េលោក Bmo ជឿថាប្រិយមិត្ត និងយុវវ័យជាច្រើនប្រាកដជាបានស្គាល់ ហើយតារារូបនេះ ពិតជាបានធ្វើឲ្យមហាជនចាប់អារម្មណ៍នឹងទេពកោសល្យ និងរូបសម្បត្តិដ៏ទាក់ទាញរបស់លោក មិនតិចនាក់ឡើយ។ 

យ៉ាងណាមិញ តារាចម្រៀងពោរពេញដោយសមត្ថភាពរូបនេះ បានសាងឈ្មោះលើវិថីសិល្បៈអស់ជាច្រើនឆ្នាំ ហើយមានអ្នកគាំទ្រច្រើនផងដែរ។ លើសពីនេះទៅទៀត គេដឹងថា Bmo បានផ្អាកការងារសិល្បៈមួយរយៈធំ ដោយសារមានជំងឺបាក់ទឹកចិត្ត ទើបសម្រេចដកឃ្លាពីការងារខ្លួនស្រលាញ់មួយរយៈដូច្នេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង រឿងដ៏គួរឲ្យភ្ញាក់ផ្អើលនោះ កាលពីប៉ុន្មានថ្ងៃមុនកំលោះសង្ហារូបនេះ បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនមានចំណងជើង «VANILA»។ គួរបញ្ជាក់ផងដែរថា តារារូបនេះ បានប្រកាសប្រាប់ ខ្មែរឡូដ ថានឹងចូលសិល្បៈវិញហើយមានការងារថ្មីៗជាច្រើនត្រៀមនឹងបង្ហាញហ្វេនៗ ក្នុងពេលខាងមុខ។

ក្នុងនោះដែរ បើប្រិយមិត្តចង់ដឹងពីសុខទុក្ខ និងបទចម្រៀងថ្មីៗពីលោក Bmo អាចរង់ចាំមើលកិច្ចសម្ភាន៍របស់ខ្មែរឡូដ ដែលវីដេអូនឹងបង្ហោះ នាពេលឆាប់ៗខាងមុខនេះ៕ 

សូមទស្សនារូបភាពខាងក្រោម ៖

លោក Bmo
លោក Bmo
លោក Bmo
លោក Bmo
លោក Bmo
លោក Bmo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]