បាងកក៖ យោធាថៃបានដាក់ពង្រាយនាវាចម្បាំង និងឧទ្ធម្ភាគចក្រកាលពីថ្ងៃចន្ទ (ទី១៩ ខែធ្នូ) ដើម្បីព្យាយាមស្វែងរកទាហានជើងទឹក ៣១ នាក់ ដែលបាត់ខ្លួន បន្ទាប់ពីនាវាចរណ៍មួយគ្រឿងបានលិ.ចពេញមួយយប់ក្នុងទឹកជ្រោះក្នុងឈូងសមុទ្រថៃ។
យ៉ាងហោចណាស់នាវាកងទ័ពជើងទឹកចំនួន ៣ និងឧទ្ធម្ភាគចក្រពីរគ្រឿងត្រូវបានបញ្ជូនទៅស្វែងរកអ្នកបា.ត់ខ្លួននៅខេត្ត Prachuap Khiri Khan ភាគខាងត្បូងនៃទីក្រុងបាងកក បន្ទាប់ពីនាវាចម្បាំង HTMS Sukhothai មានបញ្ហាម៉ាស៊ីន ហើយបានធ្លាក់នៅមុនពាក់កណ្តាលអធ្រាត្រប្រហែល ២០ ម៉ាយពីឆ្នេរសមុទ្រ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមកងទ័ពជើងទឹកបានរាយការណ៍មកថា មាន ខ្យល់បក់ខ្លាំង និងរលកមានកម្លាំងខ្លាំង ដែកបានបណ្តាលឲ្យទឹកសមុទ្រចូលក្នុងនាវា ដែលធ្វើឱ្យខូចខាតដល់ប្រព័ន្ធអគ្គិសនី និងថាមពលសំខាន់ ៗ ត្រូវបានបាត់បង់។
ទៀតសោត នៅពេលដែលម៉ាស៊ីនសំខាន់ៗ ត្រូវបានឈប់ដំណើរការ នាវាមិនអាចគ្រប់គ្រងបាននោះ ជាលទ្ធផល ទឹកបានចាប់ផ្តើមចូលកប៉ាល់យ៉ាងឆាប់រហ័ស ដែលធ្វើឱ្យវាលិចភ្លាមៗតែម្ងង។
បន្ថែមពីនេះប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានចាប់ផ្តើមកាលពីយប់ថ្ងៃអាទិត្យ នៅវេលាម៉ោង ៨ និង ៤០ នាទីយប់ ម៉ោងក្នុងស្រុក នាវាកងទ័ពជើងទឹកមួយក្នុងចំនោមនាវាទាំង ៣ បានបញ្ជូនទៅជួយសង្គ្រោះមនុស្ស ១០៦ នាក់នៅលើនាវា ទោះបីជាយ៉ាងណា វាមិនអាចធ្វើប្រតិបត្តិការបានទេ ដោយសារខ្យល់បក់ខ្លាំង និងទឹកបក់ខ្លាំង។
កងទ័ពជើងទឹកបាននិយាយថា រហូតមកដល់ពេលនេះ មនុស្ស៧៥នាក់ត្រូវបានជួយសង្គ្រោះ ហើយ ៣១ នាក់ផ្សេងទៀតនៅតែបាត់ខ្លួន ហើយកំពុងតែបន្តស្វែងរកដូច្នេះដែរ៕
ប្រភព៖ channelnewsasia
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]