ភ្នំពេញ៖ កាលពីពេលថ្មីៗនេះកម្មវិធីប្រកួត Miss Universe Cambodia 2022 បរកឃើញម្ចាស់ជ៏យលាភីបានទៅលើកញ្ញាហង្ស ម៉ានីតា។ ដោយនាងជាបវរកញ្ញាចក្រវាឡកម្ពុជាជំនាន់ទី៦ ហើយក៏ជាកូនកាត់បារាំងដំបូងគេសម្រាប់កម្ពុជា ដែលនឹងត្រៀមទៅប្រកួតលើឆាក Miss Universe នៅសហរដ្ឋអាមរិកនាពេលខាងមុននេះ។ 

យ៉ាងណាមិញ បន្ទាប់ពីកញ្ញា ហង្ស ម៉ានីតា គ្រងតំណែងបវរកញ្ញាចក្រវាឡឆ្នាំ២០២២ គេឃើញមានមហាជនជាច្រើនជួយត្រេកអរហើយរំពឹងខ្ពស់ថានាងនឹងអាចចូលTopណាមួយពីកម្មវិធី Miss Universe 2022។ លើសពីនេះទៅទៀត បវរកញ្ញារូបនេះ មានទាំងសម្រស់ និងចំណេះដឹង ជាពិសេសអាចនិយាយបាន៣ភាសា គឺខ្មែរ អង់គ្លេស និងបារំាង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះស្ថាប័ន Miss Universe ទើបតែបង្ហាញមកុដរចនាថ្មីដែលមានតម្លៃខ្ទង់៦លានដុល្លារ។ ហើយក្រោយស្ថាប័នមួយនេះបង្ហាញមកុដរួច គេឃើញមានផេកដ៏ល្បី Missosology បានកាត់តយករូបកញ្ញា ហង្ស ម៉ានីតា ពាក់មកុដ រួមជាមួយបេក្ខភាពមកពីប្រទេសហ្វីលីពីន និងរៀតណាមផងដែរ។ ជាមួយគ្នានេះដែរ ក្រោយហ្វេនៗ បានឃើញរូបភាពនេះរួច ម្នាក់ៗពិតជារំភើបហើយជូនពរបវរកញ្ញាកម្ពុជាអាចឈ្នះមកុដ ឬចូលTopណាមួយពីកម្មវិធី៕ 

ប្រភពរូប៖ Missosology

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ហង្ស ម៉ានីតា
កញ្ញា ហង្ស ម៉ានីតា
កញ្ញា ហង្ស ម៉ានីតា
កញ្ញា ហង្ស ម៉ានីតា
កញ្ញា ហង្ស ម៉ានីតា
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]