ភ្នំពេញ៖ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុន ដ្រេហ្គន លេន អ៉ិនវេសម៉ិន ឯ.ក បានប្រារព្ធ ពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់ដៃគូយុទ្ធសាស្រ្តរវាង បុរី Dragon Land 598 និង ក្រុមហ៊ុនធានារ៉ាប់រងទូទៅ CB ។ គោលបំណងនៃការចុះអនុស្សរណៈនៃការយោគយល់នេះផងដែរ គឺដើម្បីពង្រីកវិសាលភាពរួមនៃ ទីផ្សារ ផលិតផល សេវាកម្ម និងកិច្ចសហប្រត្តិការរវាង បុរី Dragon Land 598 និង ក្រុមហ៊ុនធានារ៉ាប់រងទូទៅ  CB ជាពិសេសដើម្បីបង្កើតនូវការផ្តល់ជូនយ៉ាងពិសេសនានា ជូនអតិថិជននៃ ក្រុមហ៊ុនទាំងពីរផងដែរ ។​ មួយវិញទៀតសោត កិច្ចប្រតិបតិ្តការយោគយល់នេះក៏ក្នុងបំណង ដើម្បីអភិវឌ្ឍន៍ទីផ្សារអចលនទ្រព្យ ជាពិសេសការរស់នៅ បែបវីឡាប្រណិតទាន់សម័យ ក្នុងប្រទេសកម្ពុជា ពីគម្រោងបុរី Dragon Land 598  រួមផ្សំទាំងការស្វែងយល់នូវអត្ថប្រយោជន៍ នៃការធានារ៉ាប់រង ពីសំណាក់CB Insurance ជូនដល់អតិថិជន ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បុរី Dragon Land 598 ជាគម្រោងរស់នៅដ៏ប្រណិត និងដំបូងគេបំផុតនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ដែលបែងចែក ការរស់នៅរវាងផ្លូវសួនលំហែបែបធម្មជាតិ  និង ផ្លូវចរាចរណ៍ដែលធ្វើឲ្យ ការរស់នៅកាន់តែមាន ផាសុខភាព និង​សុវត្ថិភាព ។ រចនាបទនៃវីឡា នីមួយៗ មានបំពាក់នូវគ្រឿងបរិក្ខាទំនើប មានជណ្តើរយន្តឯកជន អាងហែលទឹក បន្ទប់កម្សាន្តនានា និងចំណតយានយន្តធំទូលាយ មិនត្រឹមតែប៉ុណ្ណោះ គម្រោងដ៏ប្រណិតនេះ មានមុខងារផ្សារ ភ្ជាប់ទំនាក់ទំនង រវាងសមាជិកគ្រួសារជាមួយសហគមន៍ និងសមាជិកគ្រួសារជាមួយ ធម្មជាតិ ដែលមានដើមឈើជា ច្រើនផ្ដល់ម្លប់ត្រឈៃ វាលស្មៅដ៏ស្រស់ត្រកាល សួនបាញ់ទឹក កន្លែងហាត់ប្រាណ សួនកំសាន្តកុមារ និង កន្លែងវាយកូនហ្គោលផងដែរ ។

រីឯក្រុមហ៊ុនធានារ៉ាប់រងទូទៅ ស៊ីប៊ី បានបង្កើតឡើងនៅឆ្នាំ 2018 ជាក្រុមហ៊ុនមានវិជ្ជាជីរៈពេញលេញក្នុងវិស័យ ធានារ៉ាប់រងនៅកម្ពុជា ។ លើសពីនេះទៅទៀត ក្នុងការពង្រឹងនូវចក្ខុវិស័យរបស់ខ្លួន ក្រុមហ៊ុនតែងតែយកចិត្តទុក ដាក់លើការកសាងសម្ថតភាព​ និងការបណ្តះបណ្តាលបុគ្គលិក ដែលប្រកបដោយក្រមសីលធម៌ និងបទ ប្បញ្ញត្តិវិជ្ជាជីវៈធានារ៉ាប់រង បណ្តាញចែកចាយ វិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ជាពិសេសដើម្បីផ្តល់នូវ ផលិតផល និងសេវាកម្មនៃប្រព័ន្ធធានារ៉ាប់រងដ៏រឹងមាំជូនអតិថិជន ។​

ជាចុងក្រោយភាពជាដៃគូមួយនេះនឹងធ្វើឱ្យភាគីទាំងសងខាងអាចរៀនសូត្រពីគ្នាទៅវិញទៅមក ក្នុងស្មារតីធ្វើ ឱ្យប្រសើរឡើង និងរីកចម្រើនរួមគ្នា។ ក្រុមហ៊ុន ដ្រេហ្គន លេន អ៉ិនវេសម៉ិន ឯ.ក មានមោទនភាពក្រៃលែង និងមានសេចក្តីសោមនស្សរីករាយដែលបានចុះអនុស្សរណៈនៃការយោគយល់ មួយនេះជាមួយក្រុមហ៊ុន CB Insurance៕

សម្រាប់ព័ត៌មានបន្ថែមពីគម្រោង លោកអ្នកអាចអញ្ជើញមកការិយាល័យលក់របស់យើង ដែលមានទីតាំងនៅ តាមបណ្តោយវិថី ជា សុផារ៉ា 598 ឈៀងជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឬតាម https://goo.gl/maps/sq7wRYwekDGVXrLL7  ៕

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង៖  +855 10 886 616 / +855 61 886 616 ឬ Facebook Page: Borey Dragon Land 598

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]