រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ៩ ខែធ្នូ កន្លងទៅ សាលាអន្តរជាតិ Shrewsbury រាជធានីភ្នំពេញ បានប្រារព្ធពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់សាលារបស់ពួកគេនៅ Jovan City ដែលស្ថិតនៅភាគខាងជើងនៃរាជធានីភ្នំពេញ។ ថ្វីត្បិតតែពិធិបញ្ចុះបឋមសិលា ជារឿងធម្មតាមួយក្នុងការធ្វើធ្វើពិធីបើកការដ្ឋានសម្ពោធ សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារទំនើប និងកន្លែងផ្សេងៗទៀតជាច្រើន នៅពេលដែលសេដ្ឋកិច្ចរបស់ទីក្រុងភ្នំពេញ និងប្រទេសកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ប៉ុន្តែពិធីបញ្ចុះបឋមសិលានិងបើកការដ្ឋានសាងសង់នេះរបស់ Shrewsbury គឺជាអ្វីដែលពិសេសមួយ។ ពាក្យថាសាលារៀនគឺលើសពីសំណង់ដែលមានតែឥដ្ឋ និងថ្ម ព្រោះថាសាលារៀនគឺជាសហគមន៍ដែលមានប្រពៃណី គុណតម្លៃ ស្មារតី និងវប្បធម៌។ កត្តាទាំងអស់នេះជាមូលហេតុក្នុងការការប្រារព្ធពិធីអបអរសម្រាប់សាលាថ្មីនេះ។

នាព្រឹកព្រលឹមដ៏ស្រលះនេះ ភ្ញៀវកិត្តិយសសំខាន់ៗ និងអ្នកជីកដី បានប្រមូលផ្តុំគ្នាដោយក្ដីរីករាយក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់សាលាអន្តរជាតិ Shrewsbury ភ្នំពេញ។ ឱកាសពិសេសនេះបានបង្ហាញពីវឌ្ឍនភាពនៃគម្រោងរហូតមកដល់ពេលនេះ។ ការវិវឌ្ឍន៍របស់គម្រោងមានជាច្រើនដូចជាដូចជាកិច្ចព្រមព្រៀង និងភាពជាដៃគូដែលបានបង្កើតជាមួយ Jovan Group ជាមួយសាលា Shrewsbury នៅចក្រភពអង់គ្លេស ជាមួយវិនិយោគិន និងអ្នកដឹកនាំអាជីវកម្ម រហូតដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនស្ថាបត្យកម្មច្នៃប្រឌិតឈ្មោះ FUTURE ។
ភាពរំជើបរំជួលបានកើតមានឡើង នៅពេលដែលគម្រោងការរចនាសម្រាប់សាលាត្រូវបានបើកបង្ហាញ។ វាច្បាស់ណាស់ថាសាលាថ្មីនេះនឹងឈានឆ្ងាយជាងសាលាដែលបានបង្កើតរួចហើយនៅក្នុងប្រទេស ជាមួយនឹងសម្ភារៈបរិក្ខារដ៏ល្អទំនើបៗជាច្រើនដូចជាមជ្ឈមណ្ឌលសម្ដែងសិល្បៈ និងស្ទូឌីយ៉ូជាច្រើនសម្រាប់រាំ ល្ខោន និងមហោស្រពជាដើម។ កន្លែងបង្រៀនឯកទេសសម្រាប់វិទ្យាសាស្ត្រ ការរចនា និងបច្ចេកវិទ្យា និងការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័រក៏មានភាពអស្ចារ្យដូចគ្នា។ គ្រប់គ្នាដែលមានវត្តមាននៅទីនោះអាចស្រមៃថា អនាគតនៃសាលាអប់រំ និងសហគមន៍មួយនេះមានរូបរាងនិងលក្ខខណ្ឌទំនើបបែបណា។

លោក Toby Waterson នាយកស្ថាបនិកនៃសាលាថ្មីនេះបានមានប្រសាសន៍ថា៖
សាលាអន្តរជាតិ Shrewsbury ភ្នំពេញនឹងនាំមកនូវកម្រិតថាមពលនិងការប្រើប្រាស់ជីវិតមួយនៅក្នុងសាលារៀន ដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាពីមុនមក។ គ្រឿងបរិក្ខារ និងស្ថាបត្យកម្មនឹងមានលក្ខណៈពិសេស ជាមួយនឹងកម្មវិធីសិក្សាយ៉ាងល្អមកពីអង់គ្លេស បូកផ្សំធនធានដែលមានបទពិសោធន៍ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ ការស្នាក់នៅសាលានឹងត្រូវបានផ្ដល់ឲ្យ ជាមួយនឹងគ្រឿងបរិក្ខារលំដាប់ថ្នាក់ពិភពលោក ហើយឥទ្ធិពលរបស់សាលានឹងហៀរចេញទៅកាន់សហគមន៍ Jovan City ដែលនៅជិតនោះ ដែលធ្វើអោយការសិក្សា និងរស់នៅ កាន់តែមានភាពរស់រវើក។ គម្រោងសម្រាប់ការស្នាក់នៅសាលាបានបង្ហាញអ្នកចូលរួមនូវការយល់ដឹងយ៉ាងច្បាស់អំពីអ្វីដែលជាកន្លែងរស់នៅដោយមានសុវត្ថិភាព មានលក្ខណៈទំនើប និងមានកន្លែងសម្រាប់ទំនាក់ទំនងសង្គមសម្រាប់សិស្សានុសិស្ស។ ពិតជាគ្មានមន្ទិលសង្ស័យនោះទេថា សាលានេះនឹងមិនត្រឹមតែល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអស្ចារ្យទៀតផង។

វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេដែលសាលា Shrewsbury នៅចក្រភពអង់គ្លេសមានបំណងដាក់បញ្ចូលការស្នាក់នៅក្នុងសាលាថ្មីនេះនៅក្នុងទីក្រុងភ្នំពេញ។ អស់ជាច្រើនសតវត្សមកហើយ សិស្សដែលស្នាក់នៅសាលានៅ Shrewsbury UK បានទទួលនូវជំនាញដ៏មានតម្លៃជាច្រើនដូចជា ភាពជាអ្នកដឹកនាំ ឯករាជ្យភាព និងការបង្កើតទំនាក់ទំនងពេញមួយជីវិត។ ការរចនាគំនិតសម្រាប់សាលាថ្មីត្រូវបានបំផុសគំនិតដោយផ្ទាល់ដោយ 'DNA' នៃសាលាអង់គ្លេស ជាមួយនឹងការបន្ថែមប៉មនាឡិកានៅលើកំពូលនៃបណ្ណាល័យកណ្តាល ដើម្បីបង្ហាញពីទំនាក់ទំនងផ្ទាល់ជាមួយប្រទេសអង់គ្លេស។

ពហុកីឡដ្ឋាន Asian Games សួនទឹក Garden Centre និងសួនសត្វ Safari នៅក្បែរនោះដែលត្រូវបានបង្កើតឡើងស្រាប់មានទីតាំងនៅជិតសាលារៀន ដោយផ្តល់នូវការមើលឃើញពីបទពិសោធន៍ជីវិតមួយបែបនៅក្នុងផ្នែកថ្មីនៃទីក្រុងភ្នំពេញនេះ។ ប៉ុន្តែនៅចំកណ្តាលបង្អស់របស់សហគមន៍នេះ គឺមានសាលាដែលល្បីខាងផ្តល់ការអប់រំល្អបំផុតក្នុងប្រទេស។ វាគឺជាមហិច្ឆតារបស់សាលាក្នុងការធ្វើឱ្យមានភាពខុសគ្នាយ៉ាងវិជ្ជមានមិនត្រឹមតែចំពោះសិស្សរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សហគមន៍ និងប្រទេសជាតិទាំងមូលផងដែរ។ សាលានេះត្រូវបានកំណត់ឱ្យក្លាយជាបេះដូងនៃសហគមន៍ថ្មីដែលនឹងកើតឡើងជុំវិញវា។

ព្រះអាទិត្យបានបញ្ចេញពន្លឺយ៉ាងត្រចះត្រចង់ ខណៈពេលដែលអ្នកចូលរួមបានប្រមូលផ្តុំគ្នាប្រារព្ធពិធីបញ្ចុះបឋមសិលានិងបើកការដ្ឋានសាងសង់សាលាអន្តរជាតិ Shrewsbury ភ្នំពេញ។ វាជាថ្ងៃដ៏រំភើបមួយ ហើយអ្នករាល់គ្នាបានទន្ទឹងរង់ចាំយ៉ាងអន្ទះសានូវការផ្លាស់ប្តូរដែលសាលានេះនឹងនាំមកកាន់តំបន់នេះ។ យើងទន្ទឹងរង់ចាំមើលនៅពេលដែលសាលានេះលាតត្រដាង ហើយឥទ្ធិពលវិជ្ជមានដែលវានឹងកើតមានចំពោះសហគមន៍។

សាលាអន្តរជាតិ Shrewsbury Phnom Penh នឹងបើកសាខាធំរបស់ខ្លួននៅខែកញ្ញា ឆ្នាំ 2024 ដោយស្វាគមន៍ក្រុមអប់រំកុមារតូច Early Years និង បឋមសិក្សា Primary Year (អាយុពី 2 ដល់ 11 ឆ្នាំ)។ បរិវេណសាលាអប់រំកុមារតូចដែលមានទីតាំងនៅកណ្តាលទីក្រុងភ្នំពេញ បានបើកដំណើរការហើយសម្រាប់ក្មេងៗដែលមានអាយុពី 2 ទៅ 5 ឆ្នាំ។




អំពីសាលាអន្តរជាតិ Shrewsbury ភ្នំពេញ
សាលា Shrewsbury School UK នៃចក្រភពអង់គ្លេស គឺជាសាលា ដ៏ធំជាងគេមួយក្នុងចំណោមសាលាសាធារណៈទាំងប្រាំពីរដែលកត់ត្រាទុកជាសាលាសាធារណៈដ៏ល្បីមួយក្នុងឆ្នាំ ១៨៦៨ អំពីការប្រើប្រាស់លក្ខណៈពិសេសល្អបំផុតនៃប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស។ នៅចក្រភពអង់គ្លេស សាលានេះបានឈ្នះពានរង្វាន់សាលាឯករាជ្យល្អបំផុតប្រចាំឆ្នាំ ២០២០។ ជាមួយគ្នានេះដែឬ សាលានេះមានអតីតនិស្សិតល្បីៗ រួមទាំងលោក Sir Charles Darwin ផងដែរ។ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ត្រូវបានបង្កើតឡើងនៅក្នុង អគារពាណិជ្ជកម្ម Flatiron នឹងបើកដំណើការជាផ្លូវការចាប់ពីខែកញ្ញា ឆ្នាំ ២០២២ ក្នុងការផ្តល់ការអប់រំស្តង់ដារអន្តរជាតិដ៏ទំនើបទាន់សម័យ សម្រាប់កុមារានិងកុមារីកម្ពុជា។ សាលានឹងអនុលោមតាមកម្មធីសិក្សាពិសេសរបស់សាលាShrewsbury នៃចក្រភពអង់គ្លេស តាមបែប Floreat ដែលផ្តល់នូវការអប់រំ សហកម្មវិធីសិក្សា និងគ្រូបង្គោលដ៏ល្អៗ ជាមួយនឹងថ្នាក់រៀនដ៏ទំនើប ការលេងកីឡា ការសម្តែង ការលេងតន្ត្រី និងសំភារៈដ៏ទំនើបៗទាន់សម័យ។ ភាសាអង់គ្លេស ខ្មែរ និងភាសាចិន នឹងត្រូវបានផ្តល់ជូនដល់កូនៗរបស់លោកអ្នក។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]