វីតាមីន A ជាប្រភេទខ្លាញ់រលាយ មានអត្ថប្រយោជន៍ចំពោះសុខភាពដូចជា ជួយឲ្យរាងកាយរបស់យើងដំណើរការបានល្អ ជួយជំរុញការលូតលាស់កោសិកា ជួយភ្នែក ពង្រឹងប្រព័ន្ធភាពស៊ាំ ជួយឲ្យស្បែកស្អាត ខួរក្បាល បង្កើនការចងចាំ និង ជួយឲ្យឆ្អឹង និងធ្មេញរឹងមាំ។
វីតាមីន A មាន២ប្រភេទផ្សេងគ្នា គឺ Carotenoids ជាប្រភេទវីតាមីន A ដែលមាននៅក្នុងពពួករុក្ខជាតិ ដូចជាបន្លែ ផ្លែឈើ ចំណែក Retinoids ជាប្រភេទវីតាមីន A បានមកពីសត្វ ដូចជាទឺកដោះគោ ស៊ុត សាច់ត្រី និង ថ្លើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពសំខាន់ៗដែលផ្ដល់វីតាមីន A
ដោយសារតែវីតាមីនA មានទាំងនៅក្នុងសត្វ និង រុក្ខជាតិ ដូច្នេះងាយស្រួលសម្រាប់យើង អាចរកបានពីប្រភពសំខាន់ៗដូចជា៖
ផលិតផលទឹកដោះគោ៖ ទឹកដោះគោស្រស់គឺជាប្រភពផ្ដល់វីតាមីន A ដូច្នេះផលិតផលដែលផលិតចេញពីទឹកដោះគោស្រស់មានដូចជាយ៉ាអ៊ួរ ឈីស និង ប័រជាដើម។
ស៊ុត៖ ស៊ុតផ្នែកពណ៌លឿងផ្ទុកវិតាមីន A ដូច្នេះយើងមិនចាំបាច់ស្វែងរកវីតាមីន A ឆ្ងាយនោះទេ គឺនៅផ្នែកខាងក្នុងស៊ុតក៏មានវីតាមីនA ជួយដល់សុខភាព។
ត្រី៖ មិនថាត្រីទឹកសាបឬទឹកប្រៃគឺសម្បូរវីតាមីន A យើងអាចញ៉ាំបាន។
ថ្លើមសត្វ៖ ថ្លើមសត្វក៏មានវីតាមីន A ជួយដល់សុខភាពផងដែរ។ តាមការសិក្សាបានបង្ហាញថា វីតាមីន A នៅក្នុងថ្លើមសត្វមានបរិមាណច្រើនជាងគេ។
បន្លែ ផ្លែឈើ៖ បន្លែផ្លែឈើ ក៏សម្បួរវីតាមីន A ដូចជា ផ្លែប៉ោម ប៉េងប៉ោះ ផ្លែប៊ឺ ក្រូច ទំពាំងបាយជូរ ការរ៉ុត ស្ពៃ ល្ពៅ សុទ្ធតែជាប្រភពអាហារ ផ្ដល់វីតាមីន A ច្រើន។
តើលើសវីតាមីន A អាចប៉ះពាល់ដល់សុខភាពដែរទេ?
ថ្វីដ្បិតវីតាមីន A ជាប្រភេទខា្លញ់រលាយ ប៉ុន្ដែប្រសិនបើយើងញ៉ាំរបបអាហារដែលសម្បូរវីតាមីនប្រភេទនេះច្រើនជាប្រចាំ នោះក៏អាចប៉ះពាល់ដល់សុខភាពយើងវិញដែរ។ ការសិក្សាបង្ហាញថា ក្នុងមួយថ្ងៃ រាងកាយរបស់យើងត្រូវការវីតាមីន A ៧០០ មីក្រូក្រាម សម្រាប់បុរស និង ៦០០ មីក្រូក្រាម សម្រាប់ស្ដ្រី អាយុចាប់ពី ១៩ ឆ្នាំដល់ ៦០ឆ្នាំ។ ប្រសិនជាយើងញ៉ាំបរិមាណវីតាមីនA កើនឡើង ដល់ទៅ ១៥០០ មីក្រូក្រាមជាប្រចាំនឹងធ្វើឲ្យយើងប្រឈម កើតជំងឺពុកឆ្អឹងវិញនៅពេលវ័យកាន់តែច្រើន។
ដោយឡែករបបអាហារដែលយើងញ៉ាំរាល់ថ្ងៃ មិនថាបន្លែ ផ្លែឈើ នោះទេ អាចផ្ដល់វីតាមីន A ឲ្យយើងបានគ្រប់គ្រាន់ ឬអាចខ្វះខាតបន្ដិចបន្ដួចក៏មិនថ្វី ប៉ុន្ដែកុំព្យាយាមប្រើប្រាស់ ពពួកអាហារបំប៉នវីតាមីន A ពីខាងក្រៅជំនួយបន្ថែមប្រសិនបើយើងបានញ៉ាំបន្លែ ផ្លែឈើជាប្រចាំហើយនោះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]