ភ្នំពេញ ថ្ងៃទី១៧ ធ្នូ ឆ្នាំ២០២២៖ ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជតែមួយគត់នៅកម្ពុជា ដែលមានភាគទុនិកសញ្ជាតិសិង្ហបុរី បានប្រកាសជាផ្លូវការនូវការដាក់ឱ្យប្រើប្រាស់កម្មវិធីធនាគារចល័ត Phillip Mobileជំនាន់ថ្មី។ កម្មវិធីចល័តនេះ ភ្ជាប់មកជាមួយនឹងរូបរាង និងបទពិសោធន៍ប្រើប្រាស់ថ្មី ជាមួយនឹងដំណើរការកម្មវិធីកាន់តែរលូនជាងមុន និងប្រព័ន្ធសុវត្ថិភាពត្រូវបានពង្រឹងបន្ថែម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការដាក់ឱ្យប្រើប្រាស់កម្មវិធីធនាគារចល័តPhillip Mobileជំនាន់ថ្មី របស់ធនាគារ ហ្វីលីព បានបង្ហាញយ៉ាងច្បាស់អំពីចក្ខុវិស័យរបស់ធនាគារ ក្នុងការបន្តផ្តល់ជូននូវផលិតផល និងសេវាកម្មដែលផ្តោត​សំខាន់​លើតម្រូវការអតិថិជនប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធភាព។

ក្នុងនាម​ជា​ធនាគារ​មួយដែលកំពុងមានការអភិវឌ្ឍខ្លាំងផ្នែកឌីជីថល ធនាគារ ហ្វីលីព មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការផ្តល់ជូនផលិតផលនិងសេវាកម្មធនាគារឌីជីថលជាច្រើន ដែលរាប់បញ្ចូលទាំងកម្មវិធី​ធនាគារ​ចល័ត Phillip Mobile សេវាកម្មទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល ម៉ាស៊ីនដក/ដាក់ប្រាក់ សេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធឺណិត និងសេវាកម្មជាច្រើនទៀត ដើម្បី​ធានាបាននូវការផ្តល់ជូនសេវាកម្មធនាគារដ៏ល្អឥតខ្ចោះ ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព សម្រាប់អតិថិជន ​។

​គំនិតផ្តួចផ្តើមនៃរចនាបថថ្មី នៅក្នុងកម្មវិធីធនាគារចល័ត Phillip Mobile ត្រូវបានបង្កើតឡើងដោយផ្តោតការយកចិត្តទុកដាក់បំផុតលើភាពរលូននៃដំណើរការប្រតិបត្តិការ និងបំពេញរាល់ចន្លោះខ្វះខាតទាំងឡាយដែលមាននៅក្នុងជំនាន់ចាស់នៃកម្មវិធី ដើម្បីធានាបាននូវបទពិសោធន៍ធនាគារដ៏ប្រសើរ សម្រាប់អតិថិជន ពិសេសអ្នកដែលប្រើប្រាស់កម្មវិធីធនាគារចល័ត Phillip Mobile គ្រប់ៗរូប។ បន្ថែមលើនេះ ជំនាន់ថ្មីនៃកម្មវិធីធនាគារចល័ត Phillip Mobile ត្រូវបានបង្កើតឡើង ឲ្យស្របនឹងការបន្តផ្លាស់ប្តូរឥតឈប់ឈរនៃប្រព័ន្ធធនាគារឌីជីថល និងចក្ខុវិស័យនៃវិស័យឌីជីថលនៅកម្ពុជា។ ជំនាន់ថ្មី នៃកម្មវិធីធនាគារចល័ត Phillip Mobile នឹងនាំអតិថិជនឲ្យស្គាល់អំពីការប្រើប្រាស់សេវាកម្មធនាគារ ក្នុងកម្រិតថ្មីមួយ និងធានាបានថា អតិថិជននឹងរីករាយទទួលយកបទពិសោធន៍ធនាគារឌីជីថលផងដែរ។

លោក ចាន់ ម៉ាច អគ្គនាយកធនាគារ ហ្វីលីព បានមានប្រសាសន៍ថា៖ 

លោក ចាន់ ម៉ាច 

ក្រៅពីការផ្លាស់ប្តូររូបរាង និងបទពិសោធន៍ប្រើប្រាស់ថ្មី លោក ចាន់ ម៉ាច បានបន្ថែមថា កម្មវិធីធនាគារចល័ត Phillip Mobileជំនាន់ថ្មី នឹងធ្វើការរៀបចំប្រតិបត្តិការសម្រាប់អតិថិជន ដើម្បីឲ្យពួកគាត់អាចចូលទៅធ្វើប្រតិបតិ្តការដែលពួកគាត់តែងតែប្រើប្រាស់ញឹកញាប់បានយ៉ាងរហ័សជាងមុន។

លោក ចាន់ ម៉ាច

សម្រាប់អតិថិជនទាំងអស់ដែលមានចម្ងល់ទាក់ទងនឹងកម្មវិធីធនាគារចល័ត Phillip Mobileជំនាន់ថ្មី របស់ធនាគារ ហ្វីលីព ពួកគាត់អាចធ្វើការទំនាក់ទំនងដោយផ្ទាល់ទៅកាន់សេវាបម្រើអតិថិជនរបស់ធនាគារ ហ្វីលីព តាមរយៈលេខទូរស័ព្ទ៖០៨៦ ៩៣០ ០០០ /០៨៩ ៩៨៩ ៨១៨ (២៤/៧)៕

អំពីធនាគារ ហ្វីលីព

ធនាគារ ហ្វីលីព ជាធនាគារពាណិជ្ជតែមួយគត់នៅកម្ពុជា ដែលមានភាគទុនិកជនជាតិសិង្ហបុរី។ ធនាគារ ហ្វីលីព ផ្តល់ជូនសេវាកម្ម និងផលិតផលយ៉ាងសំបូរបែបតាមតម្រូវការរបស់ សាជីវកម្មធំៗ សហគ្រាសខា្នតតូចនិងមធ្យម និង បុគ្គល។ ធនាគារ ជាសមាជិករបស់ ហ្វីលីព កាពីតាល់គ្រុប ដែលមានមូលដ្ឋាននៅសឹង្ហបុរី និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧៥។ ធនាគារ ហ្វីលីព ជាធនាគារពាណិជ្ជធំមួយនៅកម្ពុជា ដែលមានច្រើនជាង៧០សាខាទូទាំងប្រទេស។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]