បរទេស៖ យោងតាម People ថា ភាគយន្ត «Avatar មហាសាគរ» កំពុងបង្កើតប្រធានបទក្តៅគគុកក្នុងប្រអប់សំបុត្រជាមួយនឹងប្រាក់ចំណេញកើនឡើងយ៉ាងឆាប់រហ័ស ដោយបច្ចុប្បន្ន រកចំណូលបានសរុបជាសកល ៤៩៧.១ លានដុល្លារ ហើយហៀបនឹងឡើងដល់ ៥០០ លានដុល្លារ បន្ទាប់ពីបានបញ្ចាំងបានតែ ៤ ថ្ងៃប៉ុណ្ណោះ។

ខណៈកាលពីចុងសប្តាហ៍មុនជាមួយនឹង ១៣៤ លានដុល្លារ ការងាររបស់អ្នកដឹកនាំរឿង James Cameron ត្រៀមនឹងគ្រប់គ្រងតារាង Box Office ក្នុង និងក្រៅប្រទេស ជាពិសេសនៅតំបន់ អាមេរិកខាងជើង ភាពយន្ត​នេះ​មាន​គោលដៅ​រក​ចំណូល​រាប់​ពាន់​លាន​ដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះអ្នក​ជំនាញ​ផ្នែក​ចម្រុះ​បាន​ព្យាករ​ថា ​ការ​លក់​សំបុត្រ​របស់ Avatar វត្គថ្មីនេះ នឹង​ធ្លាក់​ចុះ​ចន្លោះ​ពី ៦៧ លាន​ដុល្លារ​ទៅ ៨០ លាន​ដុល្លារ តែទោះជាយ៉ាងណា ការលក់សំបុត្រ នឹងកើនឡើងយ៉ាងខ្លាំង ហក់លោតឡើងវិញ នៅប៉ុន្មានថ្ងៃមុនបុណ្យណូអែល។

ជាមួយនឹងសន្ទុះនេះ វាមិនមែនជារឿងពិបាកពេកទេ សម្រាប់ខ្សែភាពយន្តធំប្រចាំឆ្នាំនេះ ទៅដល់កំពូលនៃគម្រោងភាពយន្តដែលមានប្រាក់ចំណូលបើកខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ៕

ប្រភព៖ zingnews

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]