បរទេស៖ រូបភាពទៅនឹងកាលបង្ហោះរបស់ Lionel Messi អបអរការឈ្នះពាន World Cup របស់ប្រទេសអាហ្សង់ទីន បានក្លាយជាការបង្ហោះនៅលើ Instagram ដែលមានអ្នកចូលចិត្តច្រើនបំផុតមិនធ្លាប់មានពីមុនក្នុងប្រវត្តិសាស្រ្ត ក្នុងបណ្តាញសង្គម អ៉ីនស្តារក្រាម។

ជាក់ស្តែង ប៉ុន្មានម៉ោងបន្ទាប់ពីការបង្ហោះ របស់កីឡាករបាល់ទាត់រូបនេះ បានទទួលការចូលចិត្តច្រើនជាង ៦៧ លាន ហើយចំនួននេះគឺកើនឡើងឥតឈប់ឈរ ដោយគេត្រូវបានរំពឹងទុកថា វានឹងកើនឡើងបន្តទៀត ព្រោះចំនួននេះ ត្រឹមរយៈពេលខ្លីតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា អាហ្សង់ទីន​បាន​យក​ឈ្នះ​បារាំង​ដោយ​បាល់​ប៉េណាល់ទី​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កាល​ពី​ថ្ងៃ​អាទិត្យ​ក្នុង​ប្រទេស​កាតា ដែល​ជា​ការ​ឈ្នះ​ពាន World Cup ជា​លើក​ដំបូង​របស់​ពួក​គេ​ក្នុង​រយៈ​ពេល ៣៦ ឆ្នាំ៕

Messi
Messi
ការបង្ហោះរបស់ Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]